ខេត្ត រតនគិរី -ខេត្ត មណ្ឌលគិរី ៖ ក្រុម កាងារ ដែល ដឹកនាំ ដោយ លោក នាយឧត្ដម សេនីយ៍ គឹម ប៊ុន ថាន រដ្ឋ មន្ត្រី ប្រតិភូុអម នាយករដ្ឋមន្ត្រី អញ្ជើញ ពិនិត្យ វឌ្ឍនភាព កាងា រ ស្ថាបនា ផ្លូវ ក្រវាត់ ព្រំដែន កម្ពុជា -វៀតណាម ក្នុង ភូមិសាស្រ្ត ខេត្ត រតនគិរី និងខេត្ត មណ្ឌលគិរី ។ ចាប់ពីថ្ងៃ ទី២២_២៣ ខែ កុម្ភៈ ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាត់ទុកថា ៖ គម្រោងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនទិសខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ជាខឿនការពារជាតិដ៏រឹងមាំ តាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ចជូន គ្រួសារកងទ័ព និងអតីតយុទ្ធជន នៅតាមបណ្ដោយព្រំដែន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ រាជរដ្ឋាភិបាល កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឱ្យក្លាយជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការល្អ ការអភិវឌ្ឍ ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ ជាមួយប្រទេសជិតខាងទាំងអស់ ៕
ដោយ ៖ សិលា