កម្មវិធីណែនាំសាកល្បងវេទិកាពិភាក្សា និងការធ្វើបទបង្ហាញត្រៀមសម្រាប់សន្និបាតអប់រំ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារពាក់ព័ន្ធ អនុវត្តសាកល្បង និងផ្តល់ការណែនាំលើការធ្វើវេទិកាពិភាក្សា និងការធ្វើបទបង្ហាញ ត្រៀមសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៤- ២០២៥” គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយក្នុងវិស័យអប់រំ នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍមកពីគ្រប់មជ្ឈដ្ឋាន បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់មកពី ២៥ រាជធានី-ខេត្ត ត្រូវបានរៀបចំឡើងដើម្បីពិនិត្យឡើងវិញរួមគ្នាប្រកបដោយភាពគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ និងជាឱកាសមួយសម្រាប់ឆ្លុះបញ្ចាំងអំពីការ ចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

របៀបវារៈសំខាន់ៗ នៃសន្និបាតអប់រំឆ្នាំ២០២៥ នេះរួមមាន ៖
– របាយការណ៍ស្តីពីលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣ – ២០២៤
– ការធ្វើបទបង្ហាញស្តីពី សាលារៀនឌីជីថលកម្ពុជា និងការប្រកាសដាក់ឱ្យអនុវត្តសាលារៀនឌីជីថលកម្ពុជា
– វេទិការពិភាក្សាទី១៖ ស្តីពី អភិបាលកិច្ចអប់រំ និងការអនុវត្តស្តង់ដាសាលារៀនគំរូ,
– វេទិកាពិភាក្សា ទី២៖ ស្តីពី ការកែទម្រង់សាលារៀន, បទបង្ហាញស្តីពី ការចូលរួមរបស់សហគមន៍ក្នុងការអប់រំកុមារតូច ការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថា្នក់ដំបូង ដើម្បីកសាងមូលដ្ឋានគ្រឹះដល់សិស្ស, បទបង្ហាញស្តីពី នវានុវត្តន៍នៃការអនុវត្តស្តង់ដារៀនគំរូ និង បទបង្ហាញស្តីពី កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស (គ្រូបង្រៀន)
– វេទិកាពិភាក្សា ទី៣៖ បរិវត្តកម្មអប់រំឧត្តមសិក្សា រួមមានបទបង្ហាញស្តីពី កំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា, ការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ឆ្ពោះទៅសម្រេចបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ការតម្រង់ទិសឧត្តមសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ
– វេទិកាពិភាក្សា ទី៤៖ បរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមានបទបង្ហាញ ស្តីពី បរិវត្តកម្មអប់រំជនពេញវ័យ, ការអភិវឌ្ឍមូលធនយុវជនតាមរយៈការអនុវត្តសកម្មភាពអាទិភាពនៃអគ្គនាយកដ្ឋានយុវជន, ការរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត, ការអនុវត្តគោលនយោបាយស្តីពី សុខភាពសិក្សាអាហារូបត្ថម្ភ ចំណីអាហារតាមសាលារៀន៖ ឧត្តមានុវត្តន៍ និងបញ្ហាប្រឈម។

...

គួរបញ្ជាក់ដែរថា សន្និបាតអប់រំប្រចាំឆ្នាំនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងមានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print