ខេត្តស្វាយរៀង:មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តហ្វត ranger សង្ស័យប្រើប្រាស់ល្បឿនលឿនដល់ផ្លូវបំបែក បុក ចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹង បណ្ដាលអោយខូចខាតសម្ភារមួយចំនួនសំណាងមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៥ស្ថិតនៅផ្លូវបំបែក ស្ដិតនៅភូមិក្រហម ក ឃុំ ចន្ត្រីស្រុករមាសហែក។
តាមម្ចាស់ផ្ទះបានប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុគាត់និងក្រុមគ្រួសារបានពិសារបាយពេលយប់ ហើយក៏បានឡើងទៅលើផ្ទះសម្រាន្តដូចសព្វដង
ខណះវេលាយប់កើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកហ្វត ranger ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកម្ពុជាV R ១២១៣ បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ លើផ្លូវកៅស៊ូ ខណៈមកដល់ផ្លូវបំបែក ដីក្រហម ស្រាប់តែរថយន្ត បានបុកចូលផ្ទះរបស់គាត់បង្កការភ្ញាក់ផ្អើលតែម្ដង។
បន្ទាប់មក អ្នកបើករថយន្ត បានបើកទ្វាររថយន្តដោយរងរបួសស្រាល ចំណែកឯផ្ទះខូចខាតនិងសម្ភារមួយចំនួនធំ ខណៈក្រោយកើតហេតុសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករមាសហែកបានមកដល់ភ្លាមៗផងដែរ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំណងនៃការខូចខាត ចំនួន ១ម៉ឺនដុល្លារ ប៉ុន្តែភាគីខាងរថយន្ត សម្របសម្រួល សុំដោះស្រាយចំនួនទឹកប្រាក់ចំនួន៣ពាន់ដុល្លារ ប៉ុន្តែមិនត្រូវគ្នានោះទេខណះសមត្ថកិច្ចបានធ្វើការវាស់វែងនិងចាត់ការបន្តច្បាប់។