បុរសម្នាក់ហ៊ានទទួលនិងផ្ញើចេញកញ្ឆាក្រៀមខុសច្បាប់ទម្ងន់៦ គីឡូក្រាមទៅ​ក្រៅប្រទេស ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាម្នាក់ក្នុងករណីធ្វើសេវាកម្មផ្ញើកញ្ឆាក្រៀមទម្ងន់៦គីឡួក្រាម ពីប្រទេសកម្ពុជាទៅឱ្យមនុស្សនៅប្រទេសអង់គ្លេស ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបុរសឈ្មោះ ប៉ិល វាសនា អាយុ៤៤ឆ្នាំរស់នៅសង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង មានទំនាក់ទំនងជាមួយជនជាតិបរទេសម្នាក់ នៅប្រទេសថៃ ដោយបង្គាប់ឱ្យគេ​យកកញ្ឆាក្រៀម ៦ គីឡួក្រាមដោយបង្កប់ជា​មួយវត្ថុផ្សេងទៀតពីទីប្រជុំជនមួយនៅប្រទេសថៃ នាំចូលមកប្រទេសកម្ពុជា ហើយយកទៅផ្ញើឱ្យមនុ​ស្សដែលកំពុងរស់នៅប្រទេសអង់គ្លេស ដោយដាក់ផ្ញើ តាមរយៈប្រៃសណីយ៍ ដេីម្បីទទួលប្រាក់​ពីជនបរទេសស្ថិតនៅប្រទេសថៃ ។ 

ក្នុងពេលយកវត្ថុនេះទៅផ្ញើ ជនសង័្សយបានប្រាប់មន្រ្តីប្រៃសនីយ៍ថា ជាវត្ថុអនុស្សាវរិយ៍ ដែលត្រូវផ្ញើទៅ ឱ្យមនុស្ស ផ្សេងៗគ្នាក្នុងប្រទេសអង់គ្លេស ដោ​យមានទាំងឈ្មោះ និង អាសយដ្ឋានត្រឹមត្រូវ ហើយពេលបន្ទាប់មក មន្រ្តីនៃអង្គភាពប្រៃសណីយ៍បានរកឃើញថា ក្នុងកញ្ចប់ វត្ថុ អនុស្សាវរិយ៍ដែលយក មកផ្ញើនេះគឺមានកញ្ឆា ក្រៀម ទម្ងន់៦ គីឡូក្រាមដែលច្បាប់ហាមឃាត់​ បានសហការផ្តល់ព័ត៌មានមកសមត្ថ​កិច្ចនគរបាលទើបស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាខាងលើយកមកសាកសួរ។

នៅមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា នេះគឺជាលើកដំបូងដែលរូបគេផ្តើមប្រកបមុខរបរ នេះ តាម រយៈការណែនាំពីជនបរទេសម្នាក់ នៅប្រទេសថៃ ដោយគេសន្យាថា បើផ្ញើកញ្ឆាក្រៀមនេះទៅ ដល់ដៃមនុស្សនៅប្រទេសអង់គ្លេស នោះគេនឹងឱ្យប្រាក់មកខ្លួន ទើបសម្រេចចិត្តធ្វើ ដោយទទួលយកកញ្ឆានេះ ពីក្នុងទឹកដីថៃ ចូលមកហើយយកទៅផ្ញើតាមរយៈប្រៃសណីយ៍ ។

ពេលនេះសមត្ថកិច្ចនគរបាលបានរបៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print