ក្រសួងអប់រំ យុវជន និងកីឡា បើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥

ចែករំលែក៖

ភ្នំពេញ÷ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារអប់រំ ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤- ២០២៥ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤ -២០២៥” ជាឱកាសដ៏វិសេសវិសាលសម្រាប់ទាំងអស់ គ្នាពិនិត្យឡើងវិញ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ អំពី វឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និង កីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ លើកទិសដៅការងារសម្រាប់ ឆ្នាំបន្ទាប់ និងឆ្លុះបញ្ចាំងអំពី ការចូលរួមរបស់ ក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី ៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាព ភាពច្នៃ ប្រឌិតស្មារតី សហគ្រិនភាព នវានុវត្តន៍និងក្រម សីល ធម៌ខ្ពស់ ដើម្បី រួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡាថា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងបានកំណត់សូចនាករគន្លឹះចំនួនបី និងចំណុចដៅ ដើម្បីឆ្លុះបញ្ចាំងការចូលរួម អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖

១.លទ្ធផលនៃកម្ម វិធីរង្វាយតម្លៃ លទ្ធផលសិក្សារបស់ជាអន្តរជាតិ (PISA) ផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ
២.អត្រារួមនៃការសិក្សានៅ មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ
៣.អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និ មធ្យមសិកបាទតិយភូមិ។

ជាមួយគ្នានេះ ក្រសួងបាននិងកំពុងសិក្សា និងវិភាគលើកត្តា ពាក់ព័ន្ធ នឹងការចូលរៀន និងអត្រាបោះបង់ការសិក្សានៅ មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ តាមរយៈ ការវិភាគនិន្នាការនៃសូចនាករទាំងនេះក្នុងរយៈពេល ១០ ឆ្នាំ ជាពិសេសពិភាក្សាអំពីបញ្ហាប្រឈមនៅកម្រិតរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងនៅតាមសាលាមធ្យមសិក្សានីមួយៗ ព្រមទាំងដាក់ចេញនូវវិធានការ ក៏ដូចជាការពិនិត្យឡើងវិញ នូវការវិនិយោគក្នុងវិស័យអប់រំ លើទិដ្ឋភាព ហេដ្ឋារចនាសម្ព័ន្ធ គ្រូបង្រៀន និងការគាំទ្រនានា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងបានរៀបចំយន្តការចុះជួយគាំទ្រសាលាមត្តេយ្យ សិក្សា បឋមសិក្សា និងមធ្យមសិក្សា ដោយប្រើប្រាស់ ថវិការដ្ឋ និងយន្តការគម្រោង ផ្តោតលើ៖ លទ្ធផលសិក្សា របស់សិស្ស វិធីសាស្ត្របង្រៀននិងរៀន ការគាំទ្រគណៈ គ្រប់ គ្រងសាលារៀន ការចូលរួមរបស់សហគមន៍ និងការ ពង្រឹងគណនេយ្យភាពរបស់សាលារៀន។

ឆ្លៀតក្នុងឱកាសនោះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទ្បើងអំពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ សិក្សា ២០២៣-២០២៤ បានបង្ហាញថា ភាគរយសិស្ស ប្រឡងជាប់បានកើនពី ៧២,៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៣-២០២៤។ បេក្ខជនទទួលបាននិទ្ទេស A សរុប ២.២២៥ នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ៩ នាក់ផង ដែរ)។ ភាគរយសិស្សប្រឡង ជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ស្ថិតក្នុងរង្វង់ ៩៤,៨% នៅឆ្នាំសិក្សា ២០២២-២០២៣ និង ៩៤,៧% នៅឆ្នាំសិក្សា ២០២៣-២០២៤។ក្រសួងបាន និងកំពុងកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវភៅ សិក្សា និងបង្កើនម៉ោងសិក្សាពី ៤ម៉ោង ក្នុង១ថ្ងៃ ទៅ ៦ម៉ោង ក្នុង១ថ្ងៃ ឬ ៤០ម៉ោង ក្នុង១សប្តាហ៍ សម្រាប់ សាលានបឋមសិក្សាដែលមានសក្តានុពល។ ក្រៅពីនោះ ក្រសួងក៏បានជំរុញឱ្យសាលារៀនរៀបចំយន្តការ និងបង្កើត ក្លឹបសិក្សា ដើម្បីឱ្យសិស្សធ្វើស្វ័យសិក្សា ជួយសិស្សរៀន យឺត និងអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាផងដែរ។

...

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ជឿជាក់ថា សន្និបាតរយៈពេល៣ថ្ងៃនេះ នឹងប្រែក្លាយ អាទិភាពការងារដូចបានរៀបរាប់ខាងលើទៅជាផែនការ សកម្មភាពជាក់លាក់ និងកំណត់សូចនាករសមិទ្ធកម្ម ច្បាស់លាស់ សម្រាប់ការអនុវត្ត និងការពិនិត្យតាមដាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print