ឯកឧត្ដម ឃួង ស្រេង ទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្ដមយីន លី (Yin Li ) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង

ចែករំលែក៖

 

ភ្នំពេញ៖  ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

    ក្នុងឱកាសនៃជំនួបនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ដែលធ្លាប់ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ហើយការរីកចម្រើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បានពីការចូលរួមជួយជ្រោម ជ្រែងគ្រប់បែបយ៉ាងពីមិត្តចិនបានឡើយ។ បើទោះបីរាជធានីភ្នំពេញមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេសលើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹងជាដើម។

    ឯកឧត្ដម បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសទាំង២ កម្ពុជា-ចិន ទៅជាទំនង់ទំនង មិត្តភាពដែកថែប។ បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនងជាមួយប្រទេសចិនបានល្អ និងគ្រប់ជ្រុង ជ្រោយ ជាមួយនិងការជំរុញឱ្យក្មេងៗជំនាន់ក្រោយបន្តទំនាក់ទំនងនេះឱ្យកាន់តែល្អ និងយូរអង្វែងបន្តទៀត។

      ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ តាមរយៈ

ទំនងប្រទេសចិន និងកម្ពុជា រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិនបានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពជាមូយរាជធានីភ្នំពេញតាំងពីមុនការរីករាដាលជម្ងឺកូវីដ-១៩ ពោលគឺក្នុងឆ្នាំ២០១៨មកម្ល៉េះ។តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំងបានជួយរាជធានីភ្នំពេញជាច្រើនទាំងសម្ភារ បរិក្ខា និងថ្នាំពេទ្យជាដើម ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩។

      ឯកឧត្តម យីន លី ក្នុងឱកាសនោះដែរបានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ឯកឧត្តមបានបន្តថា ចិន និងកម្ពុជាជាមិត្តកម្រិតខ្ពស់ មានសុខ រួមសុខ មានទុក្ខ រួមទុក្ខនិងមានជោគវាសនារួមគ្នា។

  ឯកឧត្តម យីន លី បានបញ្ជាល់ថា៖ ទីក្រុងទាំង២ ប៉េកាំងនិងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសំរាប់ទីក្រុងភ្នំពេញមានដង់ស៊ីតេខ្ពស់ជាងទីទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំងមានផ្ទៃដីទំហំ១៦០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ២២លាននាក់ មានដង់ស៊ីតេ ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ចំណែកទីក្រុងភ្នំពេញវិញមានមានផ្ទៃដីទំហំ៦៩៥,២១៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេប្រមាណ ៣.៦០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

  ឯកឧត្ដមបន្តថា៖ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម និង គណៈប្រតិភូនាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ រដ្ឋធានីប៉េកាំងមានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈ វប្បធម៌ ទេសចរណ៍និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

    បន្ថែមពីលើគោលបំណងខាងលើ ឯកឧត្តម យីន លីបានស្នើ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចសហប្រតិបត្តិការចំនួន ៤ចំណុចបន្តែមទៀត រួមមមាន៖ ទី១ ការរក្សាទំនាក់ទំនងល្អរវាងគ្នានឹងគ្នា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។

ទី២ ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្របតាមខ្លឹមសារនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាដែលមានស្រាប់ លើវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាស និងក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងមកវិនិយោគនៅរាជធានីភ្នំពេញ និងអញ្ជើញភាគីភ្នំពេញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងវិញ។ ទី៣ ជំរុញទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យវប្បធម៌ ទេសចរណ៍ សុខាភិបាល ទំនាក់ទំនងយុវជន និងយុវជន ព្រមទាំងសមាគមគ្រូ និស្សិត។ល។ ទី៤ ការចែករំលែក បទពិសោធន៌រវាងគ្នា នឹងគ្នា លើការងារគ្រប់គ្រងទីក្រុង ការរៀបចំទីក្រុង ការងារទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការសហការរវាងសហគ្រាស និងសហគ្រាស៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print