គណៈបញ្ជាការឯកភាពសង្កាត់ភ្នំពេញថ្មីចុះផ្សព្វផ្សាយ​ភូមិឃុំមានសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋ នៅសាលាបុណ្យឧកញ៉ាវាំង​

ចែករំលែក៖

ភ្នំពេញ÷ថ្ងៃចន្ទ ១២រោច ខែ មាឃ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ត្រូវនិងថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៥  នៅវេលាម៉ោង ១៤និង០០នាទី​ គណៈបញ្ជាការឯកភាពសង្កាត់ភ្នំពេញថ្មីដឹកនាំដោយលោក​ ជុំ​ សារាយ​ ចៅសង្កាត់ភ្នំពេញថ្មី លោក វរសេនីយ៍ត្រីឈឹម សាវ៉េន នាយប៉ុស្តិ៍ភ្នំពេញថ្មីនិងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះផ្សព្វផ្សាយ​ភូមិ សង្កាត់មានសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋស្ថិត នៅចំណុចសាលាបុណ្យឧកញ៉ាវាំង​ ភូមិឧកញ៉ាវាំង​ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាក្នុងនោះសមាសភាពចូលរួមមាន÷ ១. លោក​ ជុំ​ សារាយ​ ចៅសង្កាត់ភ្នំពេញថ្មី

២. លោក វរសេនីយ៍ត្រីឈឹម សាវ៉េន នាយប៉ុស្តិ៍

៣.​ លោក​ សំ​ សុជាតិ​ ចៅរងសង្កាត់ភ្នំពេញថ្មី

២. លោកអនុសេនីយ៍ឯក មាស​ សារិទ្ធ នាយរងប៉ុស្តិ៍

៣.  លោកមេភូមិនិងមន្ត្រីប៉ុស្តិ៍ទាំងអស់ចូលរួមចំនួន១០នាក់។ ហើយក៏មានប្រជាពលរដ្ឋចូលរួមចំនួន៣៤នាក់ ស្រី១១នាក់  អាយុ១៨ឆ្នាំឡើងមាន៣៤នាក់ ស្រី១១។

ក្នុងរបាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាជាលទ្ធផលអាជ្ញាធរនិងសមត្ថកិច្ចបាន ១,ផ្សព្វផ្សាយអំពីការងារសណ្តាប់ធ្នាប់​ សន្តិសុខ

២,ផ្សព្វផ្សាយអំពីការងារព្រហ្មទណ្ឌ​ និងគ្រឿងញៀន

និង៣, ផ្សព្វផ្សាយអំពីការផ្តល់ដី​ ជូនប្រជាពលរដ្ឋ​ 

ឆ្លៀតឱកាសនោះផងដែរ កម្លាំងនគរបាលរដ្ឋបាលឃ្ភ្នំពេញថ្មីក៏បានណែនាំ ពីការចាក់ធុងបាសនៅពេលយប់ ធ្វើអោយមានសំលេងរំខានដល់អ្នកជិតខាង និងផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្នី និងមិនអោយមានការប្រមូលផ្តុំក្មេងស្ទាវនៅតាមហាងតូបកាហ្វេ និងមិនអោយមានការបង្ហោះម៉ូតូតាមដងផ្លូវសាធារណះ ច្បាប់ចរាចរណ៍ ផលប៉ះពាល់គ្រឿងញៀន ជាដើម ។ ល ។ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print