រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ,

    សូមបញ្ជាក់ថា ៖ ជាមួយគ្នានៃកិច្ចសហប្រតិបត្តិការនេះដែរ អ្វីជាការចំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ដើម្បីការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១ ៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍ ។

   ចំណុចសំខាន់ៗនៃគម្រោងសហប្រតិបត្តិការគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជួបពិភាក្សា លោក Vanlalvawna Bawitlung, ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ហើយក៏បាន

បានពិភាក្សាលើការពង្រឹង និងពង្រីកបន្ថែមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងកម្ពុជា និងឥណ្ឌា អោយកាន់តែរឹងមាំបន្ថែមទៀត ។

  លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការ ស្វាគមន៍ចំពោះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតក្នុងតំណែងថ្មីប្រចាំនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសក្នុងផ្នែកព័ត៌មាន ក៏ដូចជាការអនុវត្តនូវគម្រោងពាក់ព័ន្ធផ្សេងៗទៀត ដូចជាគម្រោងព័ត៌មានសហគមន៍ គម្រោងគាំទ្រលើអក្ខរកម្ម ឌីជីថល សម្រាប់ប្រជាសហគមន៍ ជាពិសេសសិស្សតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគាំទ្រដល់ក្រសួងព័ត៌មាន លើកិច្ចការងារធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅសហគមន៍ តាមរយៈការផ្តល់នូវកុំព្យូទ័រ និងសម្ភារៈបរិក្ខាជាច្រើនផ្សេងទៀត ។ គម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗនេះ បានអនុវត្តន៍ចំនួន ២គម្រោង ទី១ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ទៅលើមជ្ឈមណ្ឌលព័ត៌មានវិទ្យា ទី២ គម្រោងគាំទ្រលើការគ្រប់គ្រងបណ្ណសារ រូបថតរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ជាមួយនេះ ក៏នឹងអនុវត្តន៍គម្រោង ២ទៀតនៅក្នុងខេត្តក្រចេះ ដែលគាំទ្រដោយស្ថានទូតឥណ្ឌាផងដែរ ។

 លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រផ្តល់ជំនួយសម្ភារៈផ្សេងៗ និងថវិកាដល់ប្រទេសកម្ពុជាក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ។

   នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានពិភាក្សាគ្នាលើគម្រោងផែនការនៃកិច្ចសហប្រតិបត្តិការជាច្រើនទៀតពាក់ព័ន្ធជាមួយគម្រោងផ្សព្វផ្សាយចំណេះដឹងកសិកម្ម ការផ្សព្វផ្សាយពីខ្សែភាពយន្ត ហើយអ្វីជាការចំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់គឺការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១ ៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍ ។ 

 លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល លោក ឯកអគ្គរដ្ឋទូតឥណ្ឌា សហការគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ ទៅវិញទៅមក ទាំងសក្តានុពលទេសចរណ៍វប្បធម៍ សាសនា ធម្មជាតិ ។ ជាមួយនេះគ្នាដែរក៏បានពិភាក្សាគ្នាលើគម្រោងផ្តាស់ប្តូរដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និងឥណ្ឌា ដើម្បីធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក ។

 លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការជាមួយគ្នាអោយបានកាន់តែល្អបន្តទៅមុខទៀត ហើយ លោក រីករាយដែលមកបំពេញកិច្ចការងារនៅកម្ពុជា ហើយធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print