រថយន្តHILux REVOបេីកបុកសួនច្បារនិងបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តម៉ាក HILux REVOមួយគ្រឿងបេីកជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបង្គោលភ្លេីងរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៥​ ខែកុម្ភះ​ ឆ្នាំ២០២៥​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក HILux REVO​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BQ 6672 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតនិងបន្តបុកបង្គោលភ្លេីងទ្រេតមួយដេីមទៀត​ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបន្តដំណេីរលែងរួច។
ក្រោយកេីតហេតុម្ចាស់បានទុករថយន្តចោលរួចគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីដេីម្បីរងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print