រដ្ឋមន្ដ្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល

ចែករំលែក៖

ភ្នំពេញ÷នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​ ដែលមានគោលបំណងចង់ស្វែងយល់ពីគោល នយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

សូមបញ្ជាក់ជូនថា សមាគមអង្គការសុីវិល មានគោលបំណងស្នេីសុំគោលការណ៍​ណែនាំ ននិងស្វែងយល់បន្ថែមពីសំណាក់លោករដ្ឋមន្រ្តី​ ទាក់ទងនឹងគោល នយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​បានយល់ដឹងកាន់តែច្បាស់​ និងផលប្រយោជន៍ផ្សេងៗ។

ជាការឆ្លេីយតបលោករដ្ឋមន្ដ្រី​ បានពន្យល់បកស្រាយ​ និងលេីកឡេីងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ​ ការចងក្រងសហគមន៍កសិកម្មទំនេីប​ ធ្វេីយ៉ាងណា​ថែ រក្សានិរន្តរភាពស្បៀង​ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

...

ទទន្ទឹមនឹងនេះលោករដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តដល់បណ្តាអង្គការ​ សមាគមក្រៅរដ្ឋាភិបាលនានា​ ចូលរួមក្នុងវិស័យកសិកម្ម​ ការពារធនធានធម្មជាតិ​ ផ្តល់ព័ត៌មានពិតក្នុងសង្គម​ឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត​ និងមិនមានប្រភពច្បាស់លាស់​ ដែលជាផលលំបាកដល់ប្រជាកសិករ​ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផល​ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print