រថយន្តបុកគ្នាត្រង់ចំណុចផ្លូវបំបែកប៉ើងទៅបុកផ្ទប់នឹងរបងផ្ទះពលរដ្ឋ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តម៉ាកព្រូសខ្វះការប្រុងប្រយ័ត្ន ខណៈចំណុចផ្លូវកែងមិនបន្ថយល្បឿន ជ្រុលទៅរថយន្តលេខនគរបាល បណ្តាលអោយប៉ើងទៅបុកផ្ទប់ជាមួយរបងផ្ទះ បង្កការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍​បានកើតឡើងកាលពីវេលា​ម៉ោង​២រំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ តាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ កែង១១៨​ សង្កាត់​ផ្សារថ្មី​ទី១​ ខណ្ឌ​ដូនពេញ​​ រាជធានីភ្នំពេញ​ ​។

តាមប្រភពព័ត៍មានពីពលរដ្ឋឃើញហេតុការណ៍បានប្រាប់អោយដឹងថា មានបុរសម្នាក់បេីករថយន្ត​មួយគ្រឿង ម៉ាក តូយូតា ព្រូស​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2BA-0159 តាមបណ្ដោយផ្លូវ​១១៨​ បើកលឿនដូចហោះ ក្នុងទិសដៅ​ពីកេីតទៅលិច​ ខណៈមកដល់ចំណុចបំបែក បានបើកទៅបុករថយន្ត​ ឡិចស៊ីស​ RX350 ពាក់ស្លាកលេខនគរបាល​ 2-5922 តាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ ក្នុងទិសដៅ​ពីជើង​ទៅត្បូង​ បណ្ដាលឲ្យរថយន្តព្រូស​ ខូចខាត​ផ្នែកខាងមុខ​ ចំណែកឯរថយន្ត​ ឡិចស៊ីស​ ខូចខាតផ្នែកខាងឆ្វេង​ ខ្ទាតទៅបុកផ្ទប់នឹងរបងផ្ទះពលរដ្ឋទៅមុខលែងរួច សំណាងល្អមិនបង្ករបួសដល់មនុស្ស ។

...

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print