អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Xi Jinpingប្រធានរដ្ឋ ចិន ធ្លាប់ធ្វើ ជា កសិករ ហើយមាន មនោសញ្ចតនា យ៉ាងជ្រាលជ្រៅ ជាមួយកសិករ។ លោក តែងតែ រក្សាក្តីស្រមៃរបស់ កសិករ ទុកនៅក្នុងចិត្ត ហើយយក ទៅ អនុវត្ត។លោក Xi Jinping យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ កសិកម្ម កសិករ និងទីជនបទ។
គេហទំព័រ «CCFR China state-controlled media » ផលិតកម្ម កសិកម្ម ទាក់ទង នឹង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ រាប់ ពាន់ ម៉ឺន គ្រួសារ ហើយ ក៏ ទាក់ទង នឹង ទំនុកចិត្ត នៃ ការ អភិវឌ្ឍ ជាតិ ផងដែរ។មនុស្សជាង ១ពាន់៤រយលាន នាក់ត្រូវការហូបចុក ដែលជាកិច្ចការជាតិ ដ៏ ធំបំផុត របស់ប្រទេសចិន។
“កសិកម្ម ធានាបាននូវ សុវត្ថិភាពនៃជីវិត និង សុវត្ថិភាព រស់ នៅ ហើយជាសន្តិសុខជាតិ ដ៏សំខាន់បំផុត លោក Xi Jinping បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា មានតែ កសិកម្មខ្លាំងពូកែ សន្តិសុខស្បៀង ទើប ត្រូវ បានធានាយ៉ាងពេញលេញ យើង ធ្វើ ឱ្យ ស្ថានការណ៍ មាន ស្ថិរភាព ឆ្លើយតប នឹង ស្ថានការណ៍ ប្រែប្រួល និង បង្កើត ស្ថានការណ៍ ថ្មី ទើប មាន ទំនុកចិត្ត និង កម្លាំង ពេញលេញ និង យុទ្ធសាស្ត្រជាម្ចាស់ការ។
ក្នុងខណៈពេល គន្លឹះ លោក Xi Jinping បានចុះត្រួតពិនិត្យតាម វាល ស្រែ ម្តងហើយម្តងទៀត ដើម្បី ពិនិត្យមើល ផលិតកម្មស្រូវ។ នៅក្នុងរដូវរំហើយ ឆ្នាំ២០១៨ លោក បានឈ្វេងយល់ អំពីការផលិតស្បៀងនិងប្រមូលផលនៅក្នុងខេត្តHeilongjiang នៅពាក់កណ្តាលរដូវក្តៅឆ្នាំ២០២០ លោក បាន ពិនិត្យ មើល ស្ថានភាព លូតលាស់ របស់ ពោតនៅក្នុងស្រុកLishuក្រុងSipingខេត្តJilin នៅ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក បានត្រួតពិនិត្យ ស្ថានភាពលូតលាស់ ស្រូវសាលីរដូវរងានៅ ទីក្រុង Zhuozhouខេត្តHebei។ ខែមីនា ឆ្នាំ ២០២៤ លោក បាន មកដល់ ឃុំ Xijiapuសង្កាត់ Dingcheng ក្រុង Changde ខេត្តHunan ដើម្បីត្រួតពិនិត្យស្ថានភាពដាំដុះសំណាបនិងភ្ជួររាស់ដី…ការ យកចិត្តទុកដាក់ ចំពោះ ផលិតកម្ម កសិកម្ម បាន ឆ្លងកាត់រដូវផ្ការីក រដូវក្តៅ រដូវ រំហើយ និងរដូវរងា។
ដោយ ធ្លាប់ធ្វើការ នៅ តំបន់ដីលឿង លោក Xi Jinping មានមនោសញ្ចេតនា ពិសេស ចំពោះ កសិករ។ លោក ធ្លាប់ មាន ប្រសាសន៍ ថា ៖ “ ជំនាន់ យើង មាន មនោសញ្ចេតនា មួយដែល ជួយ ប្រជាពលរដ្ឋ ទូទៅ ជាពិសេស កសិករ ”។ប្រទេសចិន គឺជាប្រទេសកសិកម្មដ៏ធំមួយ ហើយ ការផ្តោត សំខាន់ ទៅ លើ វិស័យកសិកម្ម និងការពង្រឹងមូលដ្ឋានគ្រឹះគឺ ជាមូលដ្ឋាន សម្រាប់ធានា សុវត្ថិភាព របស់ ប្រជាជន និងជាគន្លឹះសម្រាប់ អភិបាលកិច្ចជាតិ ។ កសិករ ទាំង ឡាយ បានរួមចំណែកដ៏ សំខាន់ នៅ គ្រប់សម័យកាល ប្រវត្តិសាស្ត្រ បដិវត្តន៍ ការកសាង និងកំណែទម្រង់របស់ប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែ មាន ទំនើបកម្ម ទីក្រុង ក៏ ត្រូវមាន ទំនើបកម្ម ខាងកសិកម្ម និង ជនបទផងដែរ។ បន្ទាប់ពី ទទួលជោគជ័យ ក្នុងយុទ្ធនាការ កាត់បន្ថយភាពក្រីក្ររួច ចំណុច សំខាន់ នៃ ការងារ “កសិកម្ម ជនបទ និង កសិករ ” បាន ក្លាយទៅ ជា ការអភិវឌ្ឍ ជនបទ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping បានតម្រង់ទិសដៅ សម្រាប់ ជំរុញ ការអភិវឌ្ឍជនបទនិង ពន្លឿន ជំហាន នៃ ទំនើបកម្ម ផ្នែក កសិកម្ម និង ជនបទ៕