ក្រសួងទេសចរណ៍ ចេញ សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្តភ្នំពេញ-តាកែវ ចម្ងាយ ៧៥គម

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជន ទាំងអស់ ជ្រាបថា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ កម្សាន្តចម្ងាយ ៧៥ គម ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណង ត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង សាធារណជនទាំងអស់ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ ពេលវេលា តាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

បញ្ជាក់៖
– ចំពោះការចុះឈ្មោះចូលរួមមិនមានបង់ថវិកា
– កំណត់អ្នកចូលរួមចំនួន ២០០ នាក់
– អ្នកចូលរួមទទួលបានអាវយឺតជិះកង់ចំនួន ១ ភេសជ្ជៈ និងអាហារសម្រន់។
ក្រសួងទេសចរណ៍សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់ សិស្សានុសិស្សខ្វះខាតជាសម្ភារសិក្សា ឬថវិកា សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរសព្ទនៅខាងក្រោម។
ទទួលបានសេចក្តីជូនដំណឹងនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជន ទាំងអស់ ជ្រាបជាព័ត៌មាន និងអញ្ជើញចុះឈ្មោះចូលរួមព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនដោយក្តីរីករាយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print