សម្តេចធិបតី ៖ គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ បើខ្លាចបាត់ប្រទេសត្រូវពង្រឹងភាពម្ចាស់ការទាំងអស់គ្នា ដើម្បីអភិវឌ្ឍប្រទេស ការពារនូវអ្វីដែលយើងមាន

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ បើខ្លាចបាត់ប្រទេសត្រូវពង្រឹងភាពម្ចាស់ការទាំងអស់គ្នា ដើម្បីអភិវឌ្ឍប្រទេស ការពារនូវអ្វីដែលយើងមាន។ ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នឹងត្រូវរៀបចំទ្រង់ទ្រាយធំឡើងវិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើនភ្ញៀទេសចរណ៍ មានការកើនឡើងនេះ ដោយសារកម្ពុជាមាននូវសុខសន្តិភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើកំណែទម្រង់ការសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់ឱ្យទទួលបានការសិក្សាល្អ អាចប្រកួតប្រជែងនៅក្នុងតំបន់ ជាធនធានសម្រាប់ប្រទេសជាតិ និងអបអរសាទរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់សណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារគឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print