រថយន្ត ford ranger បើកមិនប្រយ័ត្នរេចង្កូតឡើងលើសួនពុះចែកផ្លូវទៅបុកបង្គោលស្លាកប៉ាណូបណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើង

ចែករំលែក៖

​ ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាក ford rangerមួយគ្រឿងបោះពួយក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតឡើងលើសួនពុះចែកផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូបាក់មួយដើម ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ​ ដោយបង្កឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាford rangerពណ៌ស​ មួយគ្រឿង ពាក់ផ្លាកលខ ភ្នំពេញ 2BS-3821 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះពេលបើកមកដល់ចំនុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នស្រាប់តែរេចង្កូតរថយន្តមកខាងឆ្វេងដៃឡើងលើសួនពុះចែកផ្លូវរួចបន្តល្បឿនទៅបុកបង្គោលស្លាកប៉ាណូយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនមួយដើមរាបដល់ដីចំណែកឯរថយន្តបង្កវិញត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតធ្ងន់ធ្ងរហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កបានពលរដ្ឋជួយគាស់យកចេញពីក្នុងរថយន្តមកខាងក្រៅដោយសុវត្ថិភាពមិនមានរងរបួសនោះទេ ហើយបានដើរចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងរួចស្ទូចយករថយន្តបង្កខាងលើទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print