ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះផេកផ្លូវការ ផ្ញើសារទៅលោក សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ ដើម្បីបំភាន់សាធារណជន និងទម្លាក់កំហុសជារើយៗមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានគូសបញ្ជាក់ថា ៖ ប្រទេសកម្ពុជា មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយស្រេចតែការនឹកឃើញនោះទេ ល្មមៗបានហើយ។
សូមបញ្ជាក់ថា ៖ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់នេះ លេងមានឧត្តមគតិជាអ្នកស្រឡាញ់ប្រទេសដើមកំណើតខ្លួនហើយ ខួរក្បាលគាត់ប្រឹងតែបំភ្លៃការពិត បម្រើផលប្រយោជន៍ឱ្យបរទេស និងសាបព្រោះអំពើមិនថ្លៃថ្នូធ្ងន់ធ្ងរដល់សង្គមជាតិ ហើយប្រជាពលរដ្ឋចងចាំមិនភ្លេចអំពីសារជាតិ ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់នេះ ចារជាប្រវត្តិសាស្ត្រថាជាជនព្យាយាមបំផ្លាញសន្តិភាព នៅកម្ពុជា ប៉ុន្តែជនក្បត់ជាតិមិនអាចធ្វើទៅរួច ខណៈប្រជាពលរដ្ឋដឹងក្រយ៉ៅអស់ហើយ៕
ដោយ ៖ សិលា