ភ្នំពេញ៖ យានយន្តល្មើសជាតិស្រវឹងចំនួន២១គ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាសហការឃាត់រក្សាទុកនៅអធិការដ្ឋានខណ្ឌ និងយល់ព្រមសហការបង់ផាកពិន័យតាមច្បាប់នៅគោលដៅ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ដោយអនុវត្តតាមបទ បញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ ដោយឡែកនៅវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូត ដល់ម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៥ កងកម្លាំង នៃអធិដ្ឋាននគរបាលខណ្ឌ ៧មករា បានសហការជាមួយកម្លាំងចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើក បរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹង នៅលើបណ្តោយមហាវិថីព្រះមុនីវង្ស ចំណុចមុខក្រុមហ៊ុនSUZUKI សង្កាត់បឹងព្រលិត ខណ្ឌ៧មករាដែលមានកម្លាំងចូលរួមសរុប៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា និងឧត្តមសេនី យ៍ទោ តឹង សុធី ជាស្នងការរងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ។
របាយការណ៍ដដែលបន្តថា៖ លទ្ធផល នៃការងារត្រួតពិនិត្យមានយានយន្តឆ្លងកាត់ចំនួន៩២គ្រឿង ក្នុងនោះមានម៉ូតូចំនួន៥០គ្រឿង រថយន្តចំនួន៤២គ្រឿង អត់ពាក់មួកសុវត្ថិភាព១៣នាក់ អ្នកបើកបរម៉ូតូមានជាតិស្រវឹង០៨នាក់ និងយានយន្តល្មើសជាតិស្រវឹងចំនួន២១គ្រឿងផងដែរ។ អប់រំណែនាំដល់អ្នកបើកបរចំនួន០៨នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើ ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហ ការជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕ដោយ៖តារា