ភ្នំពេញ ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបំផុតកើតឡើងដោយកត្តាមនុស្ស ដូច្នេះជម្រើសមានតែមួយគត់គឺត្រូវពង្រឹងការអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធភាព។
ដើម្បីជៀសវាងការចោទប្រកាន់ និងបង្ហាញអំពីការអនុវត្តន៍ច្បាប់ដោយតម្លាភាព និងកាន់តែមានប្រសិទ្ធភាពខ្ញុំសូមចូលរួមគំនិតដូចតទៅនេះ
១-ការផាកពិន័យ
គ្មានអ្វីត្រូវអោយលើសពីការផាកពិន័យឡើយដើម្បីបង្ខំអោយមនុស្សត្រូវតែខំគោរពច្បាប់។
២-ប្រសិទ្ធភាពក្នុងការផាកពិន័យ
ដើម្បីអោយការផាកពិន័យមានប្រសិទ្ធភាពនោះគឺចំបាច់ក្នុងពេលនេះ ត្រូវតែមានអ្នកសង្កេតការណ៍ គ្រប់ចំណុចត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយមានតួអង្គសំខាន់ៗគឺមន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយ។
ជាឧទាហរណ៍កំណែទម្រង់របស់ក្រសួងអប់រំក្នុងពេលប្រឡង ដោយមានក្រុមសង្កេតការណ៍ជាពិសេសបានសហការពីអង្គភាពប្រឆាំងអំពើរពុករលួយ ការប្រឡងឃើញថាមានលទ្ធផលល្អ ដែលមហាជនទទួលយកបាន។
៣-រៀនច្បាប់ចរាចរណ៍នៅនិងកន្លែង
គ្រប់គោលដៅត្រួតពិនិត្យចរាចរណ៍ ត្រូវមានការបង្រៀនស្លាកសញ្ញា និងច្បាប់ចរាចរណ៍សំខាន់ៗមួយចំនួន ដូចជាស្លាកសញ្ញាចរាចរណ៍ និង ច្បាប់ចរាចរណ៍ សិលធម៌ការបើកបរ។ល។
ហើយត្រូវប្រឡងសាកល្បង នៅនិងកន្លែង ប្រសិនបើពួកគាត់បើកបរល្មើសច្បាប់ចរាចរណ៍ ហើយស្គាល់ពីកំហុសនិងបានយល់ដឹងអំពីច្បាប់ នោះពួកគេ និងកែកំហុស។
អ្វីៗត្រូវតែអនុវត្តន៍អោយមានតម្លាភាព ទើបមានប្រសិទ្ធភាព សូមអរគុណ ដោយបំណងល្អ ៕
ដោយ ៖ សិលា