លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការនិងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោកស្រីប្រធាន ឣនុប្រធាន លោកស្រី លោកសមាជិក សមាជិកា ក.ជ.ក.ស. អមដោយមន្ត្រីបច្ចេកទេសអន្តរក្រសួង និងមន្រ្តីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. សរុបចំនួន៩២ រូប (ស្រ្តី៧៦រូប)។

កិច្ចប្រជុំនេះទទួលបានលទ្ធផលតាមរបៀបវារៈដែលបានអនុម័តដូចខាងក្រោម ៖

១. ពិនិត្យ និងពិភាក្សាកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥ 

២. ពិនិត្យ និងពិភាក្សា កែសម្រួលលើអនុសាសន៍ឆ្នាំ២០២៥ ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

៣. ពិនិត្យកែសម្រួលលើព្រឹត្តិបត្រលេខ ២១ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី 

៤. ការងារផ្សេងៗ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print