ភ្នំពេញ ៖ គ្រឹះស្ថានសិក្សាចំនួន៨ ៥៥៩ ស្មើនឹង៨៩ភាគរយបាន អនុវត្តពេញលេញ ស្តីពីការលើកកម្ពស់សុវត្ថិភាព និងអាហារ ប្រកបដោយសុខភាពតាមសាលារៀន។នេះបើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង ទិសដៅឆ្នាំសិក្សា២០២៤-២០២៥។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥របស់ក្រសួងអប់រំបានឱ្យដឹងថាដើម្បីសុវត្តិភាពចំណីអាហារ និងក៏ដូចជាថែរក្សាបាននូវសុខភាពសិស្សនុសិស្ស ក្រសួងអប់រំនាកន្លងមកបានចេញវិធានការ ណែនាំស្តីពីការហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងនិងជាប់ជុំវិញបរិវេណគ្រឹះស្ថាន សិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ ហើយនិងឯកជន។
ក្រៅពីនេះតាមគ្រឹះស្ថានសិក្សាក៏បានរៀបចំពិព័ណ៌អាហារប្រកបដោយសុខភាពនៅតាមសាលារៀន ដើម្បីបញ្ជ្រាបការយល់ដឹង ស្តីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លង របបអាហារប្រកបដោយសុខភាព បណ្តុះទម្លាប់ប្រើ ប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាម សាលារៀនជាដើម។
ក្រសួងអប់រំបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនដែរថា៖ មន្ត្រីកាំកុងត្រូលពីសុវត្ថិភាពចំណីអាហារក៏តែងចុះណែនាំនៅតាមសាលារៀនសំដៅពិនិត្យ និងអប់រំក្នុងការលក់ចំណីអាហារសុខភាពដល់សិស្ស។
ក្រៅពីនេះក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរពី គ្រឹះស្ថានសិក្សាចំនួន ៣ ៥៤១ ស្មើនឹង៣៧ភាគរយ បានរៀបចំឱ្យមានបន្ទប់សុខភាព,ជ្រុងសុខភាព ក្នុងនោះ៧៨៤មានបន្ទប់សុខភាពដាច់ដោយឡែក និង ២ ៧៥៧ មានរៀបចំជ្រុងណាមួយធ្វើ ជាបន្ទប់សុខភាព និងគ្រឹះស្ថានសិក្សាចំនួន ៦ ៣៧១ ស្មើនឹង៦៧ភាគរយ មានរៀបចំឱ្យមានប្រអប់សង្គ្រោះបឋមបន្ទប់សុខភាពជាដើម។
ប្រភពដដែលបានេះបានបញ្ជាក់បន្ថែមថាសម្រាប់គ្រឹះស្ថានសិក្សាចំនួន១ ៨២៥ ស្មើនឹង១៩ភាគរយទៀត បានអនុវត្តសកម្មភាពពិនិត្យភ្នែក គំហើញ និង ការវាស់កាត់វ៉ែនតា ដល់សិស្សានុសិស្ស៕
ប្រភព ៖ «CCFR China state-controlled media »