ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​បុក​រថយន្ត​តូយ៉ូតា​ព្រុស​ យ៉ា​ង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញៈ​ យុវជន​២នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​តូយ៉ូតា​ព្រុស​យ៉ា​ង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត។

​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៤និង​៥០នាទីយប់​ថ្ងៃ​ទី​២៦ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ​ចំនុច​ផ្លូវ​១៩៩កែង​ផ្លូវ​៣២៨​សង្កាត់​ទួល​ស្វាយ​ទី​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។

...

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ តូយូតា​ព្រុស​ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2BX 5313 បេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ ១៩៩ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​យុវជន​២នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឃ្លីក​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ សៀមរាប​ 1AH 1383​បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣២៨ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ល្បឿន​លឿន​ហេីយ​អ្នក​បេីក​ម៉ូតូ​ស្រវឹង​ផង​នោះ​ ក៏ជ្រុល​ទៅ​បុុក​និងរថយន្ត​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​ព្រម​ទាំង​ធ្វើ​ឲ្យអ្នក​ទាំង​២របួស​រលាត់​ដៃ​ជើង​ ចុក​ឆ្អល់​តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​កំពិត​ទ្វារ​មួយ​ចំហៀង​ខាង​ឆ្វេង​ និង​បែក​កញ្ចក់​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ភាគី​ទាំង​សងខាង​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​ ក៍សម្រេច​បញ្ចប់​រឿង​ដោយ​សុខ​ចិត្ត​យក​មធ្យោបាយ​ទៅ​ជួសជុល​រៀងៗខ្លួន​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print