អន្តរជាតិ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Amarbayasgalan ប្រធានសភាម៉ុងហ្គោលីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Zhao Leji បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះម៉ុងហ្គោលីដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងគាំទ្រជំហររបស់ចិនលើបញ្ហាទាក់ទងនឹងតៃវ៉ាន់ Xizang ស៊ីនជាំង និងហុងកុង។ យើងគួរប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា រ៉ែ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្តោតលើកិច្ចសហប្រតិបត្តិការថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង និងកាបូនទាបជាដើម។
ជាការឆ្លើយតប លោក Amarbayasgalan បានថ្លែងថា ប្រទេសម៉ុងហ្គោលីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ហើយរីករាយក្នុងការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា គមនាគមន៍ ច្រចេញចូល ថាមពល កសិកម្ម និងរថយន្តអគ្គិសនីជាដើម។
គេហទំព័រ «CCFR China state-controlled media » សភាម៉ុងហ្គោលីមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងជំរុញតួនាទីនៃយន្តការផ្លាស់ប្តូរតាមពេលកំណត់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ៕
ដោយ ៖ សិលា