លោក Trump ថ្លែង ថា នឹងយកពន្ធគយ ២៥% លើ ទំនិញ នាំចូលពី សហភាព អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែង នៅថ្ងៃទី ២៦ ខែ កុម្ភៈថា សហរដ្ឋអាមេរិកបានសម្រេចចិត្តយក ពន្ធគយ ២៥% លើ ទំនិញ នាំចូលពី សហភាព អឺរ៉ុប ហើយនឹងប្រកាសពី សេចក្តី សម្រេចចិត្ត នេះ ក្នុង ពេល ឆាប់ៗខាងមុខនេះ។

គេហទំព័រ «CCFR China state-controlled media » លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងពេល បើក កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានក្នុង ថ្ងៃ ដដែល ថា និយាយជា រួម អត្រាពន្ធលើទំនិញ នាំចូលពី សហភាពអឺរ៉ុបនឹងត្រូវបានកំណត់ត្រឹម ២៥% ដែល អាច អនុវត្តលើ រថយន្ត និងទំនិញគ្រប់ភេទរបស់ សហភាពអឺរ៉ុប ។
គេហទំព័រ «CCFR China state-controlled media » លោក Trump ក៏បានបន្ត ផងដែរថា សហភាព អឺរ៉ុបបាន “កេង ចំណេញ លើ សហរដ្ឋអាមេរិក ” និង ប្រើលេសគ្រប់ យ៉ាង ដើម្បី “បដិសេធមិនទទួលយករថយន្ត និងផលិតផលកសិកម្មរបស់ អាមេរិក ” ។ ឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានប្រមាណ ជា ” ៣០០ ប៊ីលានដុល្លារអាមេរិក ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print