កំណើតហិណ្ឌូនិយម ពុទ្ធសាសនា និងយុគមាសនៅឥណ្ឌា (ត)

ចែករំលែក៖

ភ្នំពេញ ៖ ភាកវគិតគឺជាគម្ពីដ៏សំខាន់មួយនៅក្នុងសាសនាហិណ្ឌូ។ សាសនាហិណ្ឌូ គឺជាឈ្មោះសម័យទំនើបសម្រាប់ ហៅសាសនាសំខាន់ជាងគេហៅក្នុងប្រទេសឥណ្ឌា ដែលសាសនានេះបានអភិវឌ្ឍចេញមកពីព្រហ្មញ្ញសាសនា។

អាទិទេពច្រើន៖ ពួកហិណ្ឌូគោរពបូជាអាទិទេពច្រើន។ បើទោះបីជាពួកគេជឿលើអាទិទេពច្រើនក៏ដោយ ពួកហិណ្ឌូទទួលស្គាល់ថាមានតែអាទិទេពកំពូលតែមួយអង្គគត់។ ពួកហិណ្ឌូចាត់ទុកថាអាទិទេពផ្សេងៗទៀតគឺ ជាផ្នែកនៃអាទិទេពកំពូលតែប៉ុណ្ណោះ។ អាទិទេពដែលសំខាន់ជាងគេ 3 អង្គ គឺ ព្រះព្រហ្មជាអទិទេពបង្កើត, ព្រះ វិស្ណុជាអាទិទេពការពារ, និងព្រះសិវៈជាអាទិទេពបំផ្លាញ (ព្រះសិវៈបំផ្លាញចក្រវា ហើយទ្រង់ក៏ជាអ្នកបង្កើតថ្មីមក វិញផងដែរ)។

ជីវិតច្រើន៖ ពួកហិណ្ឌូមានជំនឿទៅលើការចាប់ជាតិ ដែលមានន័យថារាល់មនុស្សទាំងអស់មានជីវិតច្រើន។ អ្វីដែលមនុស្សធ្វើនៅក្នុងជីវិតរស់នៅរបស់ពួកគេជាតិនេះ នឹងកំណត់ទៅលើអ្វីដែលពួកគេនឹងទទួលបាននៅជីវិត បន្ទាប់ យោងទៅតាមជំនឿមួយដែលគេហៅថា កម្ម។ នៅក្នុងសាសនាហិណ្ឌូ នេះគឺជាជំនឿដែលថាផលនៃទង្វើ របស់មនុស្សនៅក្នុងជាតិនេះនឹងកំណត់ផលកម្មរបស់ពួកគេនៅជីវិតបន្ទាប់។ ការចាប់ជាតិឡើងវិញបង្កើតបាន ជាវដ្តនៃជីវិត កើត, ស្លាប់, និងកើតឡើងវិញ។ វដ្តនេះចាប់នៅពេលដែលមនុស្សម្នាក់សម្រេចជោគជ័យក្នុងការ ភ្ជាប់ខ្លួនជាមួយអាទិទេព។ ដើម្បីសម្រេចជោគជ័យនេះ មនុស្សម្នាក់ត្រូវធ្វើយ៉ាងណាឱ្យព្រលឹងរបស់គេ និង ព្រលឹងរបស់អាទិទេពគឺតែមួយ។

មាគ៌ាជាច្រើនទៅកាន់អាទិទេព៖ ពួកហិណ្ឌូជឿថា ពួកគេអាចភ្ជាប់ទំនាក់ទំនងជាមួយអាទិទេពតាមរយៈការ ដើរតាមមាគ៌ារបស់ពួកគេរៀងៗខ្លួន។ ផ្នែកមួយនៃមាគ៌ាគឺជាប់ទាក់ទងជាមួយការងារ ដែលជាប់ទាក់ទងជាមួយ ប្រព័ន្ធវណ្ណៈ។ អ្នកជំនឿស៊ុបលើសាសនាហិណ្ឌូ ត្រូវតែប្រតិបត្តិនូវរាល់ភារៈកិច្ចរបស់ពួកគេដោយស្មោះត្រង់។ ពួក ហិណ្ឌូមានជម្រើសជាច្រើននៅក្នុងការប្រតិបត្តិខាងផ្លូវអារម្មណ៍ផ្សេងៗ ដើម្បីភ្ជាប់ខ្លួនពួកគេឱ្យកាន់តែជិតអាទិទេព។ មានជម្រើសចំនួន 2 ដែលពេញនិយមសម្រាប់អ្នកមិនមែនហិណ្ឌូនិយម។ ការតាំងសម្មាធិគឺជាការអនុវត្តន៍ដើម្បី ឱ្យមានអារម្មណ៍ស្ងប់។ យូហ្គាគឺជាការអនុវត្តដ៏ស្មុកស្មាញមួយ ដោយរួមមានការធ្វើលំហាក់ប្រាណ, បច្ចេកទេស ដកដង្ហើម, និងរបបអាហារ។ នៅក្នុងមេរៀនបន្ទាប់ អ្នកនឹងសិក្សាអំពីសាសនាសំខាន់ផ្សេងទៀតនៅក្នុងប្រទេស ឥណ្ឌា។
បង្កើតគំនិតទូទៅ៖ ពិពណ៌នាអំពីការអភិវឌ្ឍសាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌា។

ពុទ្ធសាសនា និងយុគមាសនៅឥណ្ឌា

ភ្ជាប់ទៅនិងអ្វីដែលអ្នកបានដឹង៖ ដូចដែលអ្នកបានដឹងមកហើយ សាសនាហិណ្ឌូគឺជាឈ្មោះសម័យបច្ចុប្បន្ន សម្រាប់ហៅសាសនាសំខាន់ដែលគេគោរពនៅប្រទេសឥណ្ឌា។ សាសនាផ្សេងៗទៀតក៏មានប្រភពដើមចេញមក ពីប្រទេសឥណ្ឌាផងដែរ។ ក្នុងចំណោមសាសនាទាំងនេះ គឺសាសនាជេន។ ជេនបង្រៀនពីអហឹង្សា។ អ្នកកាន់ សាសនាជេនប្រតិបត្តិអហឹង្សាយ៉ាងតឹងរឹងបំផុត។ ពួកគេជឿថា រាល់ជីវិតទាំងអស់សុទ្ធតែមានព្រលឹង ហើយមិន ត្រូវធ្វើឲ្យពួកគេឈឺចាប់ឡើយ។ អ្នកកាន់សាសនាជេនមួយចំនួនថែមទាំងបានពាក់ម៉ាស់ទៀតផង ដើម្បីជៀសវាង ការដកដង្ហើមចូលសត្វល្អិត។

1. ការលេចឡើងនៃពុទ្ធសាសនា

សំណួរគន្លឹះ៖ អ្វីទៅជាមូលដ្ឋានគ្រឹះនៃការអប់រំរបស់ពុទ្ធសាសនា?

សាសនាដែលសំខាន់នៅលើពិភពលោកមួយទៀត ដែលគេហៅថាពុទ្ធសាសនា ក៏ចាប់ផ្តើមឡើងនៅប្រទេស ឥណ្ឌាផងដែរ។ ពុទ្ធសាសនា គឺផ្តោតសំខាន់ទៅលើការអប់រំទូន្មានរបស់សិទ្ធត្ថគោតម។ ព្រះអង្គគឺជាព្រះអង្គម្ចាស់ មួយអង្គដែលបានលះបង់ទ្រព្យសម្បត្តិ និងតំណែងរបស់ទ្រង់ ដើម្បីព្យាយាមនៅក្នុងការស្វែងយល់អំពីនិយមន័យ ជីវិត។ ក្រោយមក នៅពេលដែលទ្រង់ចាប់ផ្តើមបង្រៀននូវអ្វីដែលទ្រង់បានរៀនសូត្រចេះដឹង ទ្រង់ត្រូវបានគេហៅ ថាពុទ្ធ ឬ អ្នកទ្រាស់ដឹង ។

ជីវិតរស់នៅរបស់ព្រះពុទ្ធ និងការបង្រៀន៖ សិទ្ធត្ថបានកើតក្នុងគ្រួសាររាជវង្សដែលកាន់សាសនាហិណ្ឌូ។ បព្វជិកមួយរូបបានទស្សន៍ទាយថា ទ្រង់នឹងក្លាយជាមនុស្សត្រាច់ចរដ៏ពិសិដ្ឋម្នាក់។ ដើម្បីការពាររឿងនេះ បិតា របស់សិទ្ធត្ថបានបិទបាំងទ្រង់។ សិទ្ធត្ថមិនបានឃើញមនុស្សចាស់, មនុស្សឈឺ, មនុស្សស្លាប់, ឬមនុស្សក្រីក្រ ឡើយ រហូតដល់ទ្រង់មានព្រះជន្ម 29 ព្រះវង្សា។ ចុងក្រោយ នៅពេលដែលទ្រង់បានឃើញពីភាពលំបាកផ្សេងៗ វាបានធ្វើឱ្យទ្រង់មិនសប្បាយចិត្ត។ ទ្រង់បានរត់ចេញពីរាជតំណាក់ដើម្បីស្វែងរកសន្តិភាពនៅក្នុងពិភពនៃការឈឺ ចាប់។ អស់រយៈពេល 6 ឆ្នាំ សិទ្ធត្ថបង្អត់អាហារខ្លួនឯង ប៉ុន្តែការបូជានេះមិនបានជួយទ្រង់នៅក្នុងការស្វែងរក ឃើញចម្លើយដែលទ្រង់កំពង់ស្វែងរកឡើយ។ បន្ទាប់មកទ្រង់បានគង់នៅក្នុងក្រោមដើមពោធិ៍មួយដើម និងធ្វើ សម្មាធិរហូតដល់ទ្រង់ស្វែងរកឃើញការត្រាស់ដឹង។ ការត្រាស់ដឹងនេះបានធ្វើឱ្យទ្រង់យល់ច្បាស់អំពីសច្ចៈភាព ដែលគេហៅថា អរិយសច្ចៈទាំង 4 ។ ទីមួយ ជីវិតរស់នៅរមែងមានការឈឺចាប់។ ទីពីរ ការឈឺចាប់ទាំងនេះកើត ឡើងដោយសារតែពួកគេចង់បាននូវអ្វីដែលពួកគេមិនមាន ឬចង់បានជីវិតរស់នៅដែលខុសពីអ្វីដែលពួកគេមាន។ ទីបី មនុស្សអាចបំបាក់ការឈឺចាប់របស់ពួកគេបានតាមរយៈការលប់បំបាត់ចំណង់។ ទីបួន មនុស្សអាចបញ្ឈប់ ចំណង់របស់ពួកគេបានតាមរយៈមាគ៌ាទាំង ៩ ។

មាគ៌ាទាំង 8 រួមមានការគិតត្រូវ, ចំណង់, ការនិយាយ, សកម្មភាព, ការងារ, ការព្យាយាម, ការតាំងចិត្ត, និង ការធ្វើសម្មាធិ។ ផ្លូវនេះអាចនាំទៅដល់ឋាននិព្វាន ដែលជាឋានចុងបញ្ចប់នៃការឈឺចាប់។ ការធ្វើដំណើរទៅដល់ ៕ (នៅមានត)

...

ចងក្រងរៀបរៀងដោយ ៖ គួង គានី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print