ក្រសួង ការបរទេស ចិនដាស់តឿន ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ បំពាក់ អាវុធឱ្យ តៃវ៉ាន់ និងបញ្ឈប់ ការ បំផ្លាញសន្តិភាព និង ស្ថិរភាព នៅ ត្រើយទាំង សងខាងនៃ ច្រក សមុទ្រ តៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃ ទី ២៦ ខែ កុម្ភៈ លោក Lin Jian អ្នក នាំពាក្យ ក្រសួង ការបរទេស ចិន បាន ថ្លែងថា ប្រទេសចិន ដាស់ តឿន ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ បំពាក់ អាវុធឱ្យ តៃវ៉ាន់ និងបញ្ឈប់ ការ បំផ្លាញសន្តិភាព និង ស្ថិរភាព នៅ ត្រើយទាំង សងខាងនៃ ច្រក សមុទ្រ តៃវ៉ាន់។

គេហទំព័រ «CCFR China state-controlled media » នៅក្នុង សន្និសីទ សារព័ត៌មាន ជាប្រចាំ នៅ ថ្ងៃ ដដែល នោះ មានអ្នក សារព័ត៌មាន បានលើក ឡើង ថា តាមការផ្សាយ ដំណឹង បានឱ្យ ដឹងថា ពេល បច្ចុប្បន្ន នេះ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានលុបចោលការបង្កក “ថវិកា ជំនួយ បរទេស ”ចំនួន៥៣០០លាន ដុល្លារ អាមេរិក ក្នុង នោះ បូករួមទាំង ថាវិការចំនួន៨៧០ដុល្លារអាមេរិកដែល ជា ជំនួយ យោធា ចំពោះ តៃ វ៉ាន់ ។ តើ ប្រទេស ចិន មាន អធិប្បាយ យ៉ាង ដូចម្តេច ចំពោះ រឿង នេះ ?
លោក Lin Jian បាន ថ្លែងថា ប្រទេស ចិនយកចិត្តទុកដាក់ ខ្លាំង ចំពោះ ការ ផ្សាយ ដំណឹង ពាក់ ព័ន្ធ ការ ដែល សហរដ្ឋអាមេរិក ផ្តល់ ជំនួយ យោធា ចំពោះ តំបន់ តៃវ៉ាន់ បាន រំលោភ យ៉ាង ធ្ងន់ ធ្ងរ លើគោល ការណ៍ ចិន តែមួយ និង សេចក្តី ប្រកាសរួម ទាំង ៣រវាង ចិននិង សហរដ្ឋអាមេរិក ក៏ ដូចជា បាន រំលោភបំពាន យ៉ាង ធ្ងន់ ធ្ងរ លើ អធិបតេយ្យភាព និង ផលប្រយោជន៍ សន្តិសុខ របស់ ប្រទេស ចិន និងបាន បញ្ចេញ សញ្ញា ខុស ឆ្គងយ៉ាង ធ្ងន់ ធ្ងរ ចំពោះ កម្លាំង អបគមន៍ដែល ចង់ ឱ្យ តៃ វ៉ាន់ “ឯករាជ្យ ” ប្រទេស ចិន ប្រឆាំង យ៉ាង ដាច់ ខាត តាំង ពី ដើម មក។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន ដាស់ តឿន ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ បំពាក់អាវុធឱ្យ តៃ វ៉ាន់និង បញ្ឈប់ ការ បំផ្លាញសន្តិភាព និង ស្ថិរភាព នៅ ត្រើយទាំង សងខាងនៃ ច្រក សមុទ្រ តៃវ៉ាន់ ប្រទេស ចិន នឹងតាមដានយ៉ាង ដិត ដល់ ចំពោះ វិវឌ្ឍន៍ស្ថានភាព ពាក់ ព័ន្ធ ហើយ ការពារ យ៉ាងមុតមាំចំពោះ នូវ អធិបតេយ្យភាព ជាតិ សន្តិសុខ និង បូរណភាព ទឹក ដី របស់ ប្រទេស ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print