បាក់រន្ទាដែកការរដ្ឋានសំណងកំពុងជួសជុលមកលេី​ផ្លូវ​ផ្អើល​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​នឹង​អាជ្ញាធរ​ចុះ​មក​ភ្លាម​

ចែករំលែក៖

ភ្នំពេញ​៖​ ការដ្ឋាន​សំណង់​ជួសជុល​អគារ​មួយ​កន្លែងខណៈ​​ក្រុម​ជាង​ដល់​ម៉ោង​សំរាក់​ត្រូវបាន​ខ្យល់​បក់​បាក់​រន្ទាដែកសំណង់​ការដ្ឋាន​ខាង​លើ​ធ្លាក់​មកលេី​ដង​ផ្លូវ​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ។

ហេតុការណ៍នេះបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​៩នឹង​៤០នាទី​យប់​ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្បែរគល់​ស្ពាន​អាកាស​៥មករា​ ស្ថិតនៅក្នុងសង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

ប្រភពពត៌មាននៅកន្លែង​កើត​ហេតុ​បាន​ឲ្យដឹង​ថា​ អគារ​ខាងលើ​ជា​អាគារ​ចាស់​កំពុង​ជួសជុល​លាបថ្នាំ​ឡេីងវិញដោយយកស្បៃបាំងការពារកុំអោយ​សំភារៈធ្លាក់​ត្រូវ​បង​ប្អូន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ​តែ​ពេល​តែពេលក្រុមជាងដល់ម៉ោងសំរាកស្រាប់​តែ​ខ្យល់​បោក​បណ្តាលឲ្យរន្ទាដែកការដ្ឋាន​សំណង់​ខាង​លើបាក់​ធ្លាក់​មក​លេី​ដង​ផ្លូវ​ ហេីយ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ទាំង​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​

បន្ទាប់ពីកើតហេតក្រុមជាងសំណង់បានរុះរើ​រន្ទាដែកទាំង​កណ្តាល​យប់​ដេីម្បី​សំរួល​ចរាចរណ៍​នៅ​លេី​ផ្លូវ​នឹង​ការ​ពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ផងដែរ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print