ភ្នំពេញ៖ ការដ្ឋានសំណង់ជួសជុលអគារមួយកន្លែងខណៈក្រុមជាងដល់ម៉ោងសំរាក់ត្រូវបានខ្យល់បក់បាក់រន្ទាដែកសំណង់ការដ្ឋានខាងលើធ្លាក់មកលេីដងផ្លូវតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩នឹង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរគល់ស្ពានអាកាស៥មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា អគារខាងលើជាអាគារចាស់កំពុងជួសជុលលាបថ្នាំឡេីងវិញដោយយកស្បៃបាំងការពារកុំអោយសំភារៈធ្លាក់ត្រូវបងប្អូនធ្វើដំណើរតាមដងផ្លូវ តែពេលតែពេលក្រុមជាងដល់ម៉ោងសំរាកស្រាប់តែខ្យល់បោកបណ្តាលឲ្យរន្ទាដែកការដ្ឋានសំណង់ខាងលើបាក់ធ្លាក់មកលេីដងផ្លូវ ហេីយសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនទាំងដែលធ្វើដំណើរតាមដងផ្លូវ
បន្ទាប់ពីកើតហេតក្រុមជាងសំណង់បានរុះរើរន្ទាដែកទាំងកណ្តាលយប់ដេីម្បីសំរួលចរាចរណ៍នៅលេីផ្លូវនឹងការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ផងដែរ៕
ដោយ៖ ជ្រោយពេជ្រ