អត្រាកំណើតរបស់ប្រទេសជប៉ុនធ្លាក់ចុះម្តងទៀត ដោយមានការស្លាប់ច្រើនជាង២ដង នៃការកើត

ចែករំលែក៖

ប្រទេសជប៉ុនបានកត់ត្រាចំនួនទារកទើបនឹងកើតទាបបំផុតក្នុងឆ្នាំ 2024 ដែលជាការកត់សម្គាល់ចំនួន 9 ឆ្នាំជាប់ៗគ្នានៃការថយចុះ និងធ្វើឱ្យចំនួនប្រជាជនកាន់តែចាស់។

កាសែត The Straits Times បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដែលនិយាយថាចំនួនទារកទើបនឹងកើតនៅក្នុងប្រទេសក្នុងឆ្នាំ ២០២៤ បានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតជាមួយនឹងកុមារចំនួន ៧២០,៩៨៨ នាក់ ដែលជាឆ្នាំទី ៩ ដែលប្រទេសជប៉ុនបានប្រឈមមុខនឹងចំនួនទារកទើបនឹងកើតធ្លាក់ចុះ។
នេះបញ្ជាក់បន្ថែមទៀតអំពីភាពចាស់ជរាយ៉ាងឆាប់រហ័សរបស់ប្រទេស និងការធ្លាក់ចុះចំនួនប្រជាជន។ តាមនោះ អត្រាកំណើតរបស់ប្រទេសជប៉ុនបានបន្តធ្លាក់ចុះ ៥% ទៀតបើធៀបនឹងឆ្នាំមុន បើទោះជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី Fumio Kishida ក្នុងការជំរុញវិធានការលើកកម្ពស់កំណើតក៏ដោយ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះកាលពីឆ្នាំមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺមនុស្ស 1.62 លាននាក់បានស្លាប់ ដែលមានន័យថា មានទារកកើតមកម្នាក់ មានមនុស្សចាស់ស្លាប់២នាក់ ធ្វើឲ្យចំនួនពលរដ្ឋធ្លាក់ចុះ។
កូរ៉េខាងត្បូង អ្នកជិតខាងរបស់ជប៉ុន និងជាប្រទេសដែលមានជោគវាសនាស្រដៀងគ្នា ដែលរដ្ឋាភិបាលរបស់ពួកគាត់បាននឹងកំពុងតស៊ូស្វែងរកមធ្យោបាយដើម្បីលើកទឹកចិត្តដល់ការសម្រាលកូនបានឃើញអត្រាកំណើតរបស់ខ្លួនកើនឡើងម្តងទៀតជាលើកដំបូងក្នុងរយៈពេលប្រាំបួនឆ្នាំក្នុងឆ្នាំ 2024 ដោយសារវិធានការលើកទឹកចិត្តយុវជនឱ្យរៀបការ និងមានកូន។ ខណៈពេលដែលនៅក្នុងប្រទេសជប៉ុននិន្នាការនេះមិនបង្ហាញពីសញ្ញានៃការងើបឡើងវិញទេ។
ចំនួនកុមារដែលកើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ 1899 ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print