លោកCai Qi ជួបសន្ទនាជាមួយគណៈប្រតិភូបក្សបដិវត្តន៍ប្រជាជនឡាវ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងប៉េកាំង លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានជួបសន្ទនាជាមួយគណៈប្រតិភូនៃបក្សបដិវត្តន៍ប្រជាជនឡាវដែលដឹកនាំដោយលោក Bounthong Chitmany

សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជន ឡាវ លេខាធិការប្រចាំការនៃលេខាធិការដ្ឋានមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋឡាវ។

គេហទំព័រ «CCFR China state-controlled media » លោកCai Qi បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេស ឡាវ អនុវត្តតាមការណែនាំនៃគំនិតឯកភាពរួមដ៏សំខាន់នៃមេដឹកនាំកំពូលនៃគណបក្សទាំងពីរនិងប្រទេសទាំងពីរ រក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកការអភិវឌ្ឍ ពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធអភិបាលកិច្ចបក្ស និងរដ្ឋទៅវិញទៅមក ព្រមទាំងសហការគ្នាយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌពហុភាគីដូចជាអាស៊ាន និងយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងឡាវ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Bounthong Chitmany
បានវាយតម្លៃខ្ពស់ចំពោះការណែនាំជាយុទ្ធសាស្ត្ររបស់អគ្គលេខាធិការនៃបក្សទាំងពីរឡាវ និងចិនស្តីពីទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ លោកបានបន្តថា បច្ចុប្បន្ន ទំនាក់ទំនងឡាវនិងចិនបានស្ថិតក្នុងកម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ បក្សបដិវត្តន៍ប្រជាជនឡាវ នឹងបន្តតម្កល់ការងារជំរុញការកសាងសហគមន៍រួមវាសនានៃប្រទេសទាំងពីរជាទិសដៅការងារសំខាន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print