សាលាភូមិន្ទរដ្ឋបាល ៖ សម្រាប់ឆ្នាំ២០២៥ សាលានឹងរៀបចំជ្រើសរើសសិក្ខាកាម សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Teams)

ចែករំលែក៖

ភ្នំពេញ ៖ សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ជ្រាបថា សម្រាប់ឆ្នាំ២០២៥ សាលានឹងរៀបចំជ្រើសរើសសិក្ខាកាម សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Teams) មានដូចជា៖

១. ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន (សិក្សាថ្ងៃចន្ទ ពុធ សុក្រ រយៈពេល ១៥ម៉ោង)

២. ការគ្រប់គ្រងយុទ្ធសាស្ត្រ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)

៣. ភាពជាអ្នកដឹកនាំ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)

👉 មន្ត្រីរាជការដែលទទួលការបណ្តុះបណ្តាលសម្រាប់វគ្គ១ និង២ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

– ជាមន្ត្រីរាជការស៊ីវិល ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ (ក)

– យោធិន ឬមន្ត្រីនគរបាលជាតិ ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ និងឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ត្រីឡើងទៅ។

👉 មន្ត្រីរាជការដែលទទួលការបណ្តុះបណ្តាលសម្រាប់វគ្គ៣ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

– ជាមន្ត្រីរាជការស៊ីវិល ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ(ក) តួនាទីចាប់ពីប្រធានការិយាល័យឡើង

– យោធិន ឬមន្ត្រីនគរបាលជាតិ ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ និងឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ឯកឡើងទៅ។

👉 មន្ត្រីរាជការដែលមានបំណងសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមអញ្ជើញចុះឈ្មោះសិក្សាតាមប្រព័ន្ធអនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/svtraining25 ឬតាមរយៈ QR Code ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ។

សូមបញ្ជាក់៖

ក. ការទទួលបានសិទ្ធិចូលសិក្សា៖ បន្ទាប់ពីពិនិត្យត្រឹមត្រូវលើលក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ព័ត៌មានត្រឡប់ជូនបេក្ខជនតាមរយៈអ៊ីម៉ែលរបស់សាមីខ្លួនដែលបានដាក់ពាក្យ ដើម្បីបង់ថ្លៃសេវារដ្ឋបាលសុំសិទ្ធិចូលសិក្សា តាមរយៈគណនីធនាគាររបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីទទួលបានបង្កាន់ដៃសុំសិទ្ធិចូលរៀន។

ខ. ថ្លៃសេវារដ្ឋបាល ដើម្បីទទួលបានសិទ្ធិចូលសិក្សាមានកំណត់ក្នុងអីម៉ែលសាមីខ្លួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print