អ្នកវិភាគ ៖ ទស្សនកិច្ចមន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តចិននៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តចិន ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។

កម្ពុជាចាត់ទុកចិន គឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុត សម្រាប់កម្ពុជា ហើយ កម្ពុជាវិញ បន្តប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» នេះគឺជាប្រសាសន៍លើកឡើងរបស់ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទទួលជួបឯកឧត្តម Yin Li សមាជិកការិយាល័យនយោបាយ និងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនប្រចាំរដ្ឋធានីប៉េកាំង នៅរាជធានីភ្នំពេញ។ ក្នុងពេលមានវត្តមាននៅកម្ពុជា ឯកឧត្តមក៏បានចូលជួប ពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។  

ជុំវិញដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន រូបនេះ ត្រូវបាន បណ្ឌិត កៅ មុយថង អ្នកវិភាគចាត់ទុកថា ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ការធ្វើទស្សនកិច្ច នេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញជាក់ស្តែងពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចិនសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ របស់កម្ពុជា។ 

«ទស្សនៈរបស់ខ្ញុំចំពោះដំណើរទស្សនកិច្ចនេះគឺ ទី១៖ បង្ហាញការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់នូវអំពីជំនឿទុកចិត្តផ្នែកនយោបាយជាន់ខ្ពស់ និងចំណងមិត្តភាពរឹងមាំដូចដែកថែប ក៏ដូចជាការបន្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ, ទី២៖ ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនឹងជួយបើកផ្លូវសម្រាប់ការផ្លាស់ប្តូរទស្សនៈយោបល់ក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ច ដែលជាកិច្ចការសំខាន់សម្រាប់ទស្សនកិច្ចនេះ។ ជារួម ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់»៕

ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print