អគ្គិភ័យឆាបឆេះរោងជនអនាថានៅតាមមាត់ទន្លេក្បែរផ្សារតូច​បណ្ដាលឱ្យក្មេង២នាក់បងប្អូនស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

​     ភ្នំពេញ៖ រោងស្នាក់នៅរបស់ជនអនាថាត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យក្មេងប្រុសស្រី២នាក់បងប្អូន​ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៤រសៀល​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងដែលស្លាប់ម្នាក់ជាក្មេងប្រុស​ អាយុទើបតែ៥ខែនិងក្មេងស្រីម្នាក់ទៀតមានអាយុ១ខួបជាងត្រូវភ្លើងឆេះស្លាប់ជាមួយគ្នា​ ។  

​   ប្រភពដដែលបានឱ្យដឹងទៀតថា​ នៅមុនពេលកើតហេតុ​ ស្ត្រីជាម្ដាយបានដាំបាយទុកចោលហើយទៅដងទឹកដោយទុកកូនចំនួន៣នាក់នៅក្នុងរោងខណៈនោះស្រាប់តែផ្ទុះកំប៉ុងហ្គាសឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យក្មេងតូចប្រុសស្រីពីរនាក់ស្លាប់នៅក្នុងភ្លើងយ៉ាងអាណោចអាធ័ម។ ដោយឡែកក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានរួចផុតពីគ្រោះភ័យនេះ។ 

    នៅក្នុងហេតុការណ៍នោះ កម្លាំងសមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទៅអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។ 

...

​    មន្ត្រីនគរបាលឱ្យដឹងទៀតថា ក្មេងប្រុសស្រីពីរនាក់បានស្លាប់និងសម្ភារៈមួយចំនួនបានរងការខូចខាត។ ដោយមូលហេតុនៃអគ្គីភ័យនេះបណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print