បញ្ជូន​ ជនសង្ស័យ០២នាក់ទៅតុលាការ ដេីម្បីផ្ដន្ទាទោស បន្ទាប់ពីនាំគ្នាផ្លោះរបងចូលទៅលួចសម្ភារៈ សំណង់ក្នុងបុរី លឹម ឈាងហាក់ ត្រូវសន្តិសុខចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូន ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីជនសង្ស័យទាំងនេះនាំគ្នាធ្វេីសកម្មភាព ផ្លោះរបងចូលទៅលួចសម្ភារៈ សំណង់ក្នុងបុរី លឹម ឈាងហាក់ ត្រូវសន្តិសុខចាប់បានកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាតត្រង់ចំណុចឃ្លាំងដាក់សម្ភារៈសំណង់បុរី លឹម ឈាងហាក់ ផ្លូវលេខ០៩ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅរោងកម្មករ  ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  ចំណែកជនសង្ស័យចំនួន០២នាក់ ទី១/ឈ្មោះ បារាំង សុខលី  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២/ឈ្មោះ អឿន ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  

  សម្ភារៈបន្សល់ទុក៖ ១/សោរលេខ១២ ចំនួន០១ ២/សោលេខ១០ ចំនួន០១ ៣/ទួណឺវុីស ចំនួន០២ ៤/ដង្កាប់ ចំនួន០១ ។

  យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា. កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទី ជនរងគ្រោះឈ្មោះ មាន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ បានដើរចេញពីកន្លែងស្នាក់នៅក្នុងរោងកម្មករ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកធ្វើការជាសន្តិសុខយាម និងមើលការខុសត្រូវឃ្លាំងដាក់សម្ភារៈសំណង់របស់បុរីលឹម ឈាងហាក់ ផ្លូវលេខ០៩ ស្ថិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។ លុះដល់វេលាម៉ោង១៣និង៣០នាទីថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញជនសង្ស័យឈ្មោះ បារាំង សុខលី ភេទប្រុស អាយុ២៣ឆ្នាំ បានផ្លោះរបងចូលមកក្នុងឃ្លាំងដាក់សម្ភារៈខាងលើប៉ុនប៉ងលួចសម្ភារៈសំណង់ ឃើញដូចនេះជនរងគ្រោះក៏បានរត់ទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ បារាំង សុខលី ប៉ុន្តែជនសង្ស័យឈ្មោះ បារាំង សុខលី បានប្រតាយប្រតប់ជាមួយជនរងគ្រោះ រួចផ្លោះរបងចេញទៅវិញ រត់គេចខ្លួនជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ អឿន ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលចាំនៅខាងក្រៅរបង។ ពេលនោះជនរងគ្រោះក៏បានប្រកាសតាមវិទ្យុទាក់ទង ហៅក្រុមសន្តិសុខ ឱ្យមកជួយឃាត់ខ្លួនជនសង្ស័យ ហើយជនសង្ស័យទាំង០២នាក់ បានរត់គេចខ្លួនដល់ចំណុចមាត់ប្រឡាយ (បុរី លឹម ឈាងហាក់) ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវក្រុមសន្តិសុខឃាត់ខ្លួនបានទាំង០២នាក់ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ នាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។       

...

      ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានផ្លោះចូលក្នុងឃ្លាំង ប៉ុនប៉ងលួចសម្ភារៈសំណង់បុរីលឹមឈាងហាក់ ដែលមានជនរងគ្រោះជនរងគ្រោះជាអ្នកមើលការខុសត្រូវ ប្រាកដមែន ហើយកន្លងមកជនសង្ស័យខាងលើធ្លាប់បានធ្វើសកម្មភាពផ្លោះរបងចូលលួចសម្ភារៈគ្រឿងសំណង់ ក្នុងឃ្លាំងដាក់សម្ភារៈសំណង់បុរីលឹមឈាងហាក់ខាងលើ បានសម្រេច០១លើករួចហើយ ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្តង ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print