ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់អំពី សកម្មភាពការងាររបស់មន្ត្រីជំនាញ នៅថ្ងៃទី២៦ – ២៧ កុម្ភៈ ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង ព្រះសីហនុ ពោធិ៍សាត់ កណ្តាល កំពង់ចាម កែប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កោះកុង កំពត តាកែវ ត្បូងឃ្មុំ រតនគីរី និងខេត្តប៉ៃលិន បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
ក្រសួងសាធារណការ និង ដឹកជញ្ជូន សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
...
ដោយ ៖ សិលា