ភ្នំពេញៈ នារីវ័យក្មេងម្នាក់បេីករថយន្តសេរីទំនើបមកMerserdes ជ្រុលទៅបុករះរថយន្ត៤គ្រឿងដែរចតស្ងៀមលេីផ្លូវរងការខូចខាត កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥ជាប់របងវិទ្យាល័យបឹងកេងកង ផ្លូវ៧១សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញនារីវ័យក្មេងម្នាក់បានបេីករថយន្តសេរីទំនើបម៉ាកMerserdes GLC200 ពណ៌ស ពាក់ស្លាកលេខ កម្ពុជាHPK.8989 បានបេីកធ្វើដំណើរតាមបណ្តោយផ្លូវ លេខ៧១ទិសដៅពី ត្បូងទៅជេីង លុះមកដល់ចំនុចកេីតហេតុ មិនថាស្លន់ស្លោរឿងអ្វីនោះទេ ក៏ស្រាប់តែជ្រុលទៅបុុករះរថយន្ត៤គ្រឿងដែរចតស្ងៀមលេីផ្លូវជាបន្តបន្ទាប់ បណ្តាលអោយរងការ ក្នុងនោះមានរថយន្តម៉ាក TOYOTA ALPHARD មួយគ្រឿង រថយន្ត ម៉ាក TOYOTA RRUS រថយន្តម៉ាក TOYOTA RAIZE មួយគ្រឿង និងរថយន្តម៉ាក HYUNDY PALISADE មួយគ្រឿង ព្រមទាំងធ្វើអោយខូចខាត តុកៅចំនួន២តុ របស់អ្នកលក់បុកល្ហុងដែរនៅក្បែរនោះផងដែរ ។
ក្នុងករណីរថយន្តបង្ករងការខូចខាតខ្ទេចផែ្នកខាងមុខ តែសំណាងល្អមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែថាបេីកបរសង្ស័យស្រវឹងត្រូវបានសមត្ថកិច្ចឃាត់យកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីផ្លុំជាតិអាកុលផងដែរ ។
ក្រោយពេលកេីតហេតុ ក៏មានតំណាងភាគីទាំងរថយន្តបង្កបានសម្របសម្រួលដោយជួយចេញថ្លៃការជួសជុលទៅអោយរថយន្តរងគ្រោះទាំងអស់ រួមទាំងតុបុុកល្ហុងដេីម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ
