នារី​ម្នាក់​បេីករថយន្តស៊េរីទំនេីបបុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​រងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញៈ ​នារី​វ័យ​ក្មេង​ម្នាក់​បេីក​រថយន្ត​សេរី​ទំនើប​មក​Merserdes ជ្រុល​ទៅ​បុក​រះ​រថយន្ត​៤គ្រឿង​ដែរ​ចត​ស្ងៀម​លេី​ផ្លូវ​រងការ​ខូចខាត​ កាលពីវេលា​ម៉ោង​៦និង​៤០នាទី​យប់​ ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ជាប់​របង​វិទ្យាល័យ​បឹង​កេងកង​ ផ្លូវ​៧១​សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​នារី​វ័យក្មេង​ម្នាក់​បានបេីក​រថយន្ត​សេរី​ទំនើប​ម៉ាក​​Merserdes GLC200​ ពណ៌​ស​ ពាក់ស្លាកលេខ​ កម្ពុជា​HPK.8989 បានបេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ លេខ​៧១ទិសដៅ​ពី​ ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ មិន​ថា​ស្លន់ស្លោ​រឿង​អ្វី​នោះ​ទេ​ ក៏ស្រាប់​តែ​ជ្រុល​ទៅ​បុុក​រះ​រថយន្ត​៤គ្រឿង​ដែរ​ចត​ស្ងៀម​លេី​ផ្លូវ​ជា​បន្ត​បន្ទាប់​ បណ្តាល​អោយ​រងការ​ ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​ TOYOTA ALPHARD មួយគ្រឿង​ រថយន្ត​ ម៉ាក​ TOYOTA RRUS រថយន្ត​ម៉ាក​ TOYOTA​ RAIZE មួយគ្រឿង​ និង​រថយន្ត​ម៉ាក​ HYUNDY PALISADE មួយគ្រឿង​ ព្រម​ទាំង​ធ្វើ​អោយ​ខូច​ខាត​ តុកៅ​ចំនួន​២តុ​ របស់​អ្នក​លក់​បុក​ល្ហុង​ដែរ​នៅ​ក្បែរ​នោះ​ផងដែរ​ ។
​ ក្នុង​ករណីរថយន្ត​បង្ក​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ តែ​សំណាងល្អ​​​មិន​បង្ករ​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ គ្រាន់តែ​ថា​បេីក​បរ​សង្ស័យ​ស្រវឹង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ដេីម្បី​ផ្លុំ​ជាតិ​អាកុល​ផង​ដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ក៏មាន​តំណាង​ភាគី​ទាំង​រថយន្ត​បង្ក​បាន​សម្រប​សម្រួល​ដោយ​ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​ទៅ​អោយ​រថយន្ត​រងគ្រោះ​ទាំងអស់​ រួម​ទាំង​តុ​បុុក​ល្ហុង​ដេីម្បី​បញ្ចប់​រឿង​ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print