បន្ទាប់ពីការឈ្លោះប្រកែកគ្នានៅសេតវិមាន លោកZelensky បន្ត “និយាយពីចម្ងាយ”ថា៖ បុរេលក្ខខណ្ឌនៃកិច្ចចរចាសន្តិភាពគឺ អ៊ុយក្រែនស្ថិតនៅក្នុងឋានៈមានអំណោយផល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោកTrumpប្រធានាធិបតីអាមេរិក និងលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានជួបពិភាក្សាគ្នានៅសេតវិមាន ។ ក្នុងអំឡុងពេលកិច្ចចរចា ភាគីទាំងពីរមានការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកនៅចំពោះមុខអ្នកសារព័ត៌មាន ហើយលោក Zelensky បានចាកចេញពីសេតវិមានមុនពេល កំណត់។

គេហទំព័រ «CCFR China state-controlled media » សន្និសីទសារព័ត៌មានរួមដែលបានកំណត់ ពីមុន ត្រូវបានលុបចោល ហើយកិច្ចព្រមព្រៀងធនធានរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនត្រូវបានចុះហត្ថលេខាឡើយ ។

គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីកិច្ចចរចា លោក Trumpបានចេញសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ២៨ ខែកុម្ភៈតាមម៉ោងក្នុងតំបន់ថា លោក Zelensky មិនគោរពសហរដ្ឋអាមេរិក ហើយគាត់ អាចត្រឡប់មកវិញ នៅពេល ដែលគាត់ត្រៀមលក្ខណៈខ្លួន ដើម្បីសម្រេចបានសន្តិភាព។

គេហទំព័រ «CCFR China state-controlled media » ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Zelensky បានថ្លែងថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាព ប៉ុន្តែអ៊ុយក្រែនត្រូវតែ “ស្ថិតក្នុងឋានៈមានអំណោយផល”៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print