ការអភិវឌ្ឍពាណិជ្ជកម្ម អន្តរជាតិ របស់ ចិន ពោរពេញទៅ ដោយកម្លាំង រស់ រវើក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នក យកព័ត៌មាន ទទួលបានដំណឹង ពី សន្និសីទសារព័ត៌មាននៃ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញ ពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា នៅក្នុងខែមករាឆ្នាំ ២០២៥ ចំនួនសរុបនៃវិញ្ញាបនបត្រគ្រប់ ប្រភេទ ដែល ចេញ ដោយប្រព័ន្ធជំរុញ ពាណិជ្ជកម្មអន្តជាតិ នៅ ទូទាំង ប្រទេស ចិន បាន កើនឡើងយ៉ាង ខ្លាំង បើប្រៀប ធៀប នឹង រយៈពេល ដូច គ្នា នា ឆ្នាំ ២០២៤។

គេហទំព័រ «CCFR China state-controlled media » នៅខែមករា ឆ្នាំ ២០២៥ ប្រព័ន្ធជំរុញ ពាណិជ្ជកម្មអន្តជាតិ នៅ ទូទាំង ប្រទេស ចិនបានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ATA Carnet និង វិញ្ញាបនបត្រពាណិជ្ជកម្មជាដើមសរុបចំនួន ៧៧៧៧០០ច្បាប់ បាន កើនឡើង ២៥,៤២% បើប្រៀបធៀបនឹង រយៈពេល ដូច គ្នា នាឆ្នាំ មុន ។ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញអនុគ្រោះ ពន្ធ នៃ ប្រព័ន្ធជំរុញ ពាណិជ្ជកម្មអន្តជាតិ នៅ ទូទាំង ប្រទេស ចិនមាន តម្លៃ ៩២០៨ លាន ដុល្លារអាមេរិក កើនឡើង ៤៨,៩៤% បើប្រៀបធៀបនឹង រយៈពេល ដូច គ្នា នាឆ្នាំ មុន ។ ចំណែក ឯ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ RCEP មាន តម្លៃ ៨៧២ លានដុល្លារអាមេរិក កើនឡើង ៥០,៥១% បើប្រៀបធៀបនឹង រយៈពេល ដូច គ្នា នាឆ្នាំ មុន ។ 

គេហទំព័រ «CCFR China state-controlled media » លោក Yang Fan អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការជំរុញ ពាណិជ្ជកម្មអន្តរជាតិបានថ្លែង ថា ទិន្នន័យទាំងនេះបាន ឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍វិជ្ជមាននៅដើមឆ្នាំថ្មី ដែល អង្គភាពពាណិជ្ជកម្មអន្តរជាតិ ជា ច្រើនមាន ជំនឿចិត្តនិងសុទិដ្ឋិនិយម យ៉ាង ខ្លាំង ចំពោះការ អភិវឌ្ឍនាពេល អនាគត ។ វា ក៏បង្ហាញផងដែរថា គោលនយោបាយរបស់ RCEP បាន បញ្ចេញភាគលាភជា បន្តបន្ទាប់ ដែល បាន បំពេញ បន្ថែម កម្លាំង រស់ រវើក ថ្មីសម្រាប់ ការអភិវឌ្ឍ ពាណិជ្ជកម្មអន្តជាតិ របស់ ប្រទេសចិន ឥតឈប់ ឈរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print