រដ្ឋបាលរាជធានីភ្នំពេញ ផ្លូវថ្មើជើងWalk Street បាន បន្ថែមការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី.របាំប្រពៃណី,បណ្ណាល័យចល័ត,មានស៊ីក្លូរត់ទៅមកម្ដង៥គ្រឿងសម្រាប់ជនពិការ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើជើង Walk Street បានណែនាំឱ្យមន្រ្ដីជំនាញពាក់ព័ន្ធ  រៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី,រៀបចំបណ្ណាល័យចល័ត , មានដាក់ស៊ីក្លូរត់ទៅមកម្ដង៥គ្រឿងទៅ៥មក៥គ្រឿងជួយអភរក្សស៊ីក្លូផងជួយសម្រួលដល់ចាស់ៗពិបាកដើរផងនិងជនពិការ ,ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C  និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជាដើម។

   ជាក់ស្តែងសំរាប់សប្តាហ៍ទី៥ នារាត្រីថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២៥  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាបុីដងវែង (នាយ សាម សុវណ្ឌឿន)ផងដែរ។

  បើតាម លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥នេះថា៖ ចុងសប្តាហ៏ទីនេះ (ថ្ងៃសៅរ៌ទី០១ មិនា)នៅទីតាំងផ្លូវថ្មើរជើង (Walk Street) នឹងមានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាបុីដងវែង (នាយ សាម សុវណ្ឌឿន)ហើយនៅសប្តាហ៏ក្រោយ នឹងមានកំប្លែង (នាយក្រឹម)។សូមអញ្ជើញមកចូលរួមសប្បាយរីករាយទាំងអស់គ្នា។

  ថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះកើនឡើងជាលំដាប់។ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋក៏បានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី,រៀបចំបណ្ណាល័យចល័ត ,មានដាក់ស៊ីក្លូរត់ទៅមកម្ដង៥គ្រឿងទៅ៥មក៥គ្រឿងជួយអភរក្សស៊ីក្លូផងជួយសម្រួលដល់ចាស់ៗពិបាកដើរផងនិងជនពិការ ,ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្ថែម ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ និមួយៗ រហូតដល់ម៉ោង ១១:០០នាទីយប់។

    សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ៕   ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print