ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។
សម្ដេចតេជោ គូសបញ្ជាក់ថា អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។
Recently, the Kingdom of Thailand has made great efforts to combat fraud, and Cambodia would like to congratulate these successes. With Thailand’s success, countries bordering Thailand, including Cambodia, have also made similar efforts to combat it. What is regrettable is that Thailand’s success is portrayed by the media and some politicians as a failure of its neighboring countries, including Cambodia. The crime is not over yet, and the fight against it continues, which requires intergovernmental cooperation to be effective.