ភ្នំពេញ ៖ អាចជាសំណេរអ្នកស្គាល់ ទើបលើកឡើងថា ៖ ភាសាដំរីវ័យជាង៧០ឆ្នាំ ! «តើជីវិតចុងក្រោយនៃខ្ញុំ ខ្ញុំអាចសម្រាកបានទេ?!»
ការបង្ហោះថា ៖ •ខ្ញុំឈ្មោះថា “ យាយប្រហើរ” មានអាយុ៧០ឆ្នាំជាងទៅហើយ បច្ចុប្បន្នរស់នៅខេត្តកំពង់ចាម ខ្ញុំមានសភាវគតិដូចទៅនឹងមនុស្ស៧០ទៅ៨០ភាគរយ មានក្តីស្រឡាញ់និងភក្តីភាពស្មើមនុស្សចេះឈឺចាប់ទុក្ខព្រួយដូចទៅនឹងមនុស្សដែរ បើនៅក្នុងហ្វូងខ្ញុំអាចបែងចែកដឹងថាអ្នកណាបងប្អូនខ្ញុំ អ្នកណាកូនចៅខ្ញុំបានយ៉ាងច្បាស់មិនច្រឡំឡើយ។
•ខ្ញុំត្រូវបានម្ចាស់យកមកមើលថែតាំងពីក្មេង និងជួយដើរលក់ថ្នាំពីខេត្តមួយទៅខេត្តមួយ តែឥឡូវខ្ញុំមានវ័យជរាទៅហើយ តែខ្ញុំនៅតែមិនអាចសម្រាកបានទៀត!…😔 ភ្នែកខ្ញុំមើលបានតែជិតៗប៉ុណ្ណោះ រាងកាយទ្រុឌទ្រោម កម្លាំងក៏ចុះទន់ខ្សោយដូចទៅនឹងយាយៗដែលជាមនុស្សដែរ.. ការស្តាប់ការចងចាំក៏មិនដូចមុន ខ្ញុំដើរសៀបៗ ព្រោះខ្លាចដួល បើខ្ញុំដួលនោះខ្ញុំនឹងមិនអាចក្រោកឡើងបានទេ…។
•ខ្ញុំដឹងថាអ្នកមើលថែខ្ញុំបានល្អ ទោះសំដីមិនពីរោះតែខ្ញុំដឹងថាអ្នកពិតជាស្រឡាញ់ខ្ញុំខ្លាំង ទើបខ្ញុំអាចធំធាត់បានប៉ុណ្ណេះ តែអ្នកធ្វើបែបនេះក៏ព្រោះដើម្បីជីវភាព តែឥលូវខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំហត់ខ្លាំង ដង្ហើមដកមិនចង់ដល់គ្នាឡើយពេលដើរម្តងៗ ហើយត្រូវដើរលក់ពីខេត្តមួយទៅខេត្តទៀតខ្ញុំពិតជាអស់កម្លាំងណាស់ ខ្ញុំដើរញ័រៗសឿកៗមួយៗថ្នមៗ អ្នកក៏ដឹង…😔 តែអ្នកនៅតែឱ្យដេញខ្ញុំឱ្យងើបពីព្រលឹមស្រាងៗដើម្បីចេញដំណើរស្រូតៗឆ្លងខេត្តដើម្បីឱ្យឆាប់ដល់ពេលថ្ងៃទើបមានមនុស្សជួយទិញ គេជួយទិញក៏ព្រោះតែគេអាណិតខ្ញុំ😓 ឃើញខ្ញុំចាស់តែនៅតែតស៊ូដើរលក់ជាមួយអ្នក ។
•ខ្ញុំគិតថា អ្នកគួរតែប្តូរខ្ញុំចេញ ជំនួសដោយម៉ូតូរុឺម៉កវិញទៅ ព្រោះថាខ្ញុំពុំអាចស្វាហាប់រហ័សរហួនអាចដឹកអ្នកបានលឿនដូចមុនឡើយ😞 ខ្ញុំសង្ឃឹមថាអ្នកនឹងយល់ពីខ្ញុំ ដូចខ្ញុំតែងតែយល់ជួយដឹកអ្នកតាំងពីក្មេងដែរ វាដល់ពេលសមល្មមហើយ ដែលអាចប៉ះប៉ូវនូវការដែលអ្នកបានមើលថែខ្ញុំតាំងពីក្មេងវ័យមក ខ្ញុំសុំចិត្តអ្នកផងចុះ🙏🏻សុំអ្នកដោះលែងខ្ញុំឱ្យទៅខាងអ្នកអភិរក្សសត្វព្រៃដើម្បីឱ្យគាត់ជួយមើលថែជីវិតចុងក្រោយនៃខ្ញុំ😊៕
ដោយ ៖ សិលា