ភ្នំពេញ៖ បើតាមព្រះរាជសារដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ រាជអវត្តមានរបស់ព្រះមហាក្សត្រនេះ រាល់ព្រះរាជកិច្ច ត្រូវបានប្រគល់ជូន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។
គឺព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រឹកស្អែកនេះ ៕
...
ដោយ ៖ សិលា