អុជទៀនក្រអូបបង្ករជាអគ្គិភ័យ ឆេះហាងលក់កុំព្យូទ័រ បណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់ របួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆេះហាងលក់កុំព្យូទ័រមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១រសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងលក់កុំព្យូទ័រ យីហោ យូនីខនតិចណូឡូជីសិនធ័រ តាមបណ្តោយផ្លូវមហាវិថី កម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភព័ត៍មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឮសម្លេងស្រែកចេញពីបន្ទប់ផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ « ជួយផងៗ ឆេះហើយៗ » ស្របពេលនោះឃើញមាន បុគ្គលិកបាននាំគ្នាប្រមូលសម្ភារៈយកចេញមកក្រៅបាន ទើបបង្កអោយភ្ញាក់ផ្អើល ឃើញមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយជួយបន្តទាក់ទងទៅកាន់មន្រ្តីអគ្គិភ័យ មកបាញ់ពន្លត់ ។ 

ក្រោយទទួលដំណឹងថាមានភ្លើងឆាបឆេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជារអោយកម្លាំងជំនាញចេញរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅជួយអន្តរាគមន៍ផងដែរ ដើម្បីការពារជៀសវាងមានការរាលដាល ។

អគ្គិភ័យនេះបានបង្កឲ្យមានការខូចខាតផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ រួមសម្ភារៈមួយចំនួន នឹង បណ្តាលអោយមនុស្សប្រុសស្រី០២នាក់ រងរបួសស្រាល ។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីចំនួន ០៧គ្រឿង , រថយន្តជំនួយ របស់ អូឡាំព្យា ០២គ្រឿង , នឹងរថយន្តពន្លត់អគ្គិភ័យ ង៧០ ចំនួន០១គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print