ករណីអាខោនហ្វេសប៊ុកឈ្មោះ Vanny seven បង្ហោះឃ្លីបអំពើហិង្សាទៅលើស្រ្តីម្នាក់ ដោយប្រើដំបងឆក់ គឺរូបភាពនេះមានប្រភពនៅបរទេស មិនមែននៅប្រទេសកម្ពុជាយើងនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយថ្មីៗនេះឃើញមានអាខោនហ្វេសប៊ុកឈ្មោះ Vanny seven បានបង្ហោះរូបភាពវីដេអូ០១ឃ្លីប អំពើហិ…ង្សា..ទៅលើស្រ្តី០១នាក់ ដោយប្រើដំបងឆ..ក់ បើតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញរូបភាពនេះមានប្រភពនៅបរទេស មិនមែននៅប្រទេសកម្ពុជាយើងទេ ហើយត្រូវបានអាខោនហ្វេសប៊ុកឈ្មោះ Vanny seven យកមកបង្ហោះចេកចាយបន្តដែលនាំឲ្យមហាជនមានការយល់ច្រឡំ។

ប្រភពដដែលបន្តថា​ ដូច្នេះ​សូមឲ្យម្ចាស់អាខោនដែលបានបង្ហោះរូបភាពអំពើហិ…ង្សាខាងលើត្រូវលុបចោលជាបន្ទាន់ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំ បើមិនច្នោះទេ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអនុវត្តតាមវិធានការច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print