ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យទី០២ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដោយថ្មីៗនេះឃើញមានអាខោនហ្វេសប៊ុកឈ្មោះ Vanny seven បានបង្ហោះរូបភាពវីដេអូ០១ឃ្លីប អំពើហិ…ង្សា..ទៅលើស្រ្តី០១នាក់ ដោយប្រើដំបងឆ..ក់ បើតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញរូបភាពនេះមានប្រភពនៅបរទេស មិនមែននៅប្រទេសកម្ពុជាយើងទេ ហើយត្រូវបានអាខោនហ្វេសប៊ុកឈ្មោះ Vanny seven យកមកបង្ហោះចេកចាយបន្តដែលនាំឲ្យមហាជនមានការយល់ច្រឡំ។
ប្រភពដដែលបន្តថា ដូច្នេះសូមឲ្យម្ចាស់អាខោនដែលបានបង្ហោះរូបភាពអំពើហិ…ង្សាខាងលើត្រូវលុបចោលជាបន្ទាន់ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំ បើមិនច្នោះទេ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអនុវត្តតាមវិធានការច្បាប់៕ដោយ៖តារា
...