រថយន្ត​២គ្រឿង​បេីកបុកគ្នាត្រង់ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​ទាំង​សងខាង

ចែករំលែក៖

ភ្នំពេញៈ ​បុរស​ជនជាតិ​ចិន​បេីក​រថយន្ត​RANGE ROVER ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​ កាម៉ារី​បាឡែន​ ដែល​បេីក​ដោយ​បុរស​ជនជាតិ​ខ្មែរ​ រងការខូចខាត​យ៉ាង​ដំណំ​ ។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១និង​២០នាទីរំលងអាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣ខែ​មិនា​ឆ្នាំ​២០២៥​ ចំនុច​ក្រោយ​មន្ទីរពេទ្យ​រុស្ស៊ី​ ផ្លូវ​១៩៩កែង​ផ្លូវ​៤៣០​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​៣នាក់​ជនជាតិ​ខ្មែរ​ រួម​ទាំង​អ្នក​បេីក​បរ​រថយន្ត​ម៉ាក​ កាម៉ារី​បាឡែន​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AO 0984 បានបេីក ធ្វើ ដំណើរតាម បណ្តោយ ផ្លូវ ៣៤០ទិសដៅ​ពី​ ត្បូង​ទៅ​ជេីង​លុះ​មក​ចំនុច​កេីតហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ជាជន​ជាតិ​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្ត​ម៉ាក​ RANGE ROVER ពណ៌ស​ ពាក់​ស្លាកលេខ​ភ្នំពេញ​2AQ 9897 តាម​បណ្ដោយ​ផ្លូវ​១៩៩ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង​ ជ្រុល​ទៅ​បុុក​និង​រថយន្ត​កាម៉ារី​បាឡែន​ ចំថ្ពាល់​មុខ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុុក​និង​បង្គោល​ថ្ម​ នៅ​ចិញ្ចើម​ផ្លូវ​រងការ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​ RANGE ROVER វិញ​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ តែក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។
​ ក្រោយ​កេីតហេតុ​អត់​ទាន់​ដំណោះស្រាយ​ភ្លាមៗ​មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print