រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ព្រឹត្តិការណ៍ Rev-Up Cambodia ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញទេសចរជាតិ អន្តរជាតិឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញស្វាគមន៍ព្រឹត្តិការណ៍ Rev-Up Cambodia ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

  

អ្នកឧកញ៉ា លាង ពៅ ស្ថាបនិក Rev Up Cambodia និងជាអគ្គនាយកក្រុមហ៊ុន Chip Mong NC មានប្រសាសន៍ថា ព្រឹត្តិការណ៌ថ្ងៃនេះផ្សព្វផ្សាយទីតាំងទេសចរណ៌នៅព្រះរាជាណាចក្រកម្ពុជា ពិសេសទេសចរណ៍ខេត្តតំបន់ឆ្នេរ ជាជាទេសចរណ៌ធម្មជាតិស្រស់ស្អាតសម្រាប់ប្រជាជនក្នុងស្រុក និងក្រៅស្រុក និងសូមថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងកងកម្លាំងសមត្ថកិច្ចដែលបានសហការបានយ៉ាងល្អ ក្នុងបេសកម្មរបស់យើងក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ Rev Up Cambodia ដែលមានរថយន្ត Super Car ចូលរួមប្រមាណជា ៧០គ្រឿង ជាព្រឹត្តិការណ៍ធំមួយដែលជារថយន្តក្នុងស្រុករបស់យើង ផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា ទន្ទឹមនោះយើងក៏ចូលរួមការងារមនុស្សធម៌ជាមួយសហគមន៍ក្នុងខេត្តព្រះសីហនុ។

   

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ ស្វាគមន៍ព្រឹត្តិការណ៍ Rev-Up Cambodia ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញទេសចរជាតិ អន្តរជាតិឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះក៏ធ្វើការផ្សព្វផ្សាយ និងជំរុញយុទ្ធនាការសប្បុរសធម៌ និងលើកកម្ពស់ការចូលរួមពីមហាជនក្នុងការផ្សព្វផ្សាយទំនៀមទំលាប់ប្រពៃណី និងតំបន់រមណីដ្ឋានទេសចរណ៍ ក្នុងបុព្វហេតុបន្តគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្វាហាប់ និងការ បេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តបុកគ្រឹះថែរក្សា ការពារ ពូនជ្រុំ និងធ្វើទំនើបកម្មនូវសមិទ្ធផលទាំងឡាយដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ បុរេសកម្ម និងស៊ីជម្រៅក្នុងការពូនជ្រុំដឹកនាំអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យទំនើបជឿនលឿនក្នុងការកសាង “សង្គមជាតិកម្ពុជា សហសម័យ”ឈរលើមូលដ្ឋានសន្តិភាព នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស និងកសាងសេដ្ឋកិច្ច ដើម្បីឱ្យមានការរីកចម្រើនសំដៅធ្វើឱ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរទាំងមូលដ្ឋានសម្ភារ គំនិត និងមនសិការជាតិ ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

   

លោក អភិបាលរងខេត្ត បានបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍ «ខេត្តព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៌ប្រកបដោយភាពរស់រវើក និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងបរិស្ថានរស់នៅល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្តរួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រង និងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការងារដ៏សម្បូរបែបជូនប្រជាពលរដ្ឋ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print