ខេត្តតាកែវ ៖ របួសជើងរបស់កូនដំរីតូច«លំផាត់»ដែលជាប់អន្ទាក់ នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី បានវិលមករកភាពល្អប្រសើរ ដោយបានជាសះស្បើយប្រមាណ ៩០%ហើយ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមអ្នកថែរក្សាសត្វព្រៃ។បច្ចុប្បន្នកូនដំរីតូចអាយុប្រមាន៥ខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជនខ្មែរ ហើយនាំគ្នាទៅសួរសុខទុក្ខ«លំផាត់»។
កូនដំរីតូចអាយុប្រមាណ ៥ ខែដែលបែកពីមេរបស់វាដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះ នេះ ត្រូវ បានដឹក យកទៅព្យាបាល របួស និងមើល ថែបន្ត នៅមជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំ តាម៉ៅខេត្តតាកែវ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ កូនដំរីកម្សត់នេះទទួលបានឈ្មោះថ្មីថា «សំណាងលំផាត់»។ វាត្រូវបានបញ្ជូនដល់មជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ នៅខេត្តតាកែវ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានបង្ហាញសេចក្តីរីករាយដែលបានឃើញ កូនដំរីតូច «លំផាត់» មានសុខភាពល្អ និង ស្នាមរបួសជើងជាប់អន្ទាក់នោះបានជាសះស្បើយប្រមាណ ៩០%ហើយ ក្រោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមអ្នកថែរក្សាសត្វព្រៃ។
គួរបញ្ជាក់ថា លំផាត់ បានទទួលការជួយសង្គ្រោះពីការជាប់អន្ទាក់ នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី ហើយបានបញ្ជូនមកព្យាបាលនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ក្រៅពីអាណិតលំផាត់ដែលរងរបួសជើង និងស្រឡាញ់លំផាត់ដែលជាកូនដំរីរពឹស ចេះប្រលែងលេង ព្រមទាំងរួសរាយរាក់ទាក់ដាក់ភ្ញៀវ ប្រជាពលរដ្ឋក៏បានថ្លែងការកោតសរសើរ និង អរគុណដល់មន្ត្រីអភិរក្សសត្វ ដែលបានយកចិត្តទុកដាក់មើលថែ បីបាច់លំផាត់ និង សត្វផ្សេងៗទៀតបានយ៉ាងល្អប្រសើរ ដើម្បីរក្សាការពារសត្វទាំងនោះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមការពារថែរក្សាបន្តទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា កន្លងទៅក៏បានដឹកនាំក្រុមការងារមនុស្សធម៍ ក្រៅពីអាណិតលំផាត់ដែលរងរបួសជើង និងស្រឡាញ់លំផាត់ដែលជាកូនដំរី នៅតូច ក៏ដាក់ទឹកដោះគោឱ្យលំផាត់អិម គួរឱ្យអាណិតស្រឡាញ់ណាស់ ។
យើងចូលរួម ការពារ អភិរក្សថែរក្សាសត្វព្រៃ និង ធនធានធម្មជាតិ ៕
ដោយ ៖ សិលា