អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៨ ខែ កុម្ភៈ ខណៈពេល ថ្លែង សុន្ទរកថា តាម ប្រព័ន្ធ វីដេអូ ក្នុ ង “កិច្ច ប្រជុំ កំពូល ស្តីពីភាពជា អ្នក ដឹក នាំ របស់ចិន ដែល រៀប ចំ ដោយ សកលវិទ្យាល័យ Duke នៅរដ្ឋ North Carolina លោក Xie Feng ឯកអគ្គរដ្ឋ ទូត ចិន ប្រចាំ នៅអាមេរិក បាន លើកឡើង ថា ការ ដែល ប្រទេស ធំទាំង ពីរ ចិន និង អាមេរិក រួមរស់នៅដោយសន្តិភាពជា យូរអង្វែង លើ ភពផែនដីនេះ ជាទំនួល ខុស ត្រូវ ផង ហើយ ក៏ជា ភាពចាំបាច់ផង ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ១៧ ខែ មករា លោក Xi Jinping ប្រធាន រដ្ឋ ចិន និង លោក ត្រាំ ប្រធានាធិបតីអាមេរិក បានជួប ពិភាក្សា តាម ទូរស័ព្ទ ដែល បាន ឈាន ដល់ គំនិត ឯកភាព រួម ដ៏សំខាន់ មួយ ចំនួន ហើយ បាន ចង្អុល បង្ហាញ និង កំណត់ ទិសដៅ សម្រាប់ ការ អភិវឌ្ឍទំនាក់ទំនង រវាង ចិន និង អាមេរិក ។ រំពឹង ទុកថា អាមេរិក អាចដើរស្របតាមទិសដៅជាមួយភាគីចិន អនុវត្ត ឱ្យ បាន ល្អ នូវ គំនិត ឯកភាពរួម ដ៏សំខាន់ របស់ ប្រមុខ រដ្ឋ នៃប្រទេស ទាំង ពីរ ប្រកាន់ខ្ជាប់ គោលការណ៍ គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន ធ្វើ កិច្ច សហការប្រតិបតិ្តការ ឈ្នះ-ឈ្នះ រក្សា ការ ប្រាស្រ័យ ទាក់ទង គ្រប់គ្រង ការ ខ្វែង គំនិត និង ត្រួសត្រាយ កិច្ច សហប្រតិបត្តិការ ដើម្បីជំរុញឱ្យ ទំនាក់ទំនង រវាងចិន និង អាមេរិក ទទួល បាន ការ អភិវឌ្ឍប្រកប ដោយស្ថិរភាព ភាពរឹង មាំ និងនិរន្តរភាព ៕
ដោយ ៖ សិលា