ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី០៣ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សំណាងណាស់ដែលមិនមានគ្រោះថ្នាក់ និងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សូមមេត្តាបញ្ឈប់សកម្មភាពបើកបរដោយគ្មានយល់ដឹងទាំងនេះតទៅទៀត ព្រោះព័ត៌មានពីផ្លូវបានផ្សព្វផ្សាយជាហូរហែ ទាំងបណ្តាញផ្សព្វផ្សាយក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងគ្រប់បណ្តាញផ្សព្វផ្សាយនានារាប់មិនអស់។
...
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា មិនថាចំពោះតែផ្លូវល្បឿនលឿននោះទេ រាល់ការបើកបរបញ្ច្រាសទិសដៅជាបទល្មើសចរាចរណ៍ ថែមទាំងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង អ្នករួមដំណើរ និងអ្នកដទៃ៕ដោយ៖តារា